ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​)​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ព្រះ​បរមនាថ​សីហ​មុនី​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។ យោង​តាម​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា កាលពី​ថ្ងៃ​ទី​២ ខែមករា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​សេចក្តី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​ព្រះ​បរមនាថ​សីហ​មុនី​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ។

យោង​តាម​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៨ មក​រា មាន​ចំនួន​២​មាត្រា ។ ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ គឺជា​សញ្ញា​មួយ​ក្នុង​ការ​បើកផ្លូវ​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ដើម្បី​មាន​សិទ្ធិ​ស្នើ​ធ្វើ​នយោបាយ​ឡើង​វិញ ។

ខ្លឹមសារ​មាត្រា​មានបាន​ចែង​ថា មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពិ​វិសោធនកម្ម​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស​/​រកម /០៧១៧/០០៧ ចុះ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដូច​ខាងក្រោម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​សម្រេច​ផ្អាក​សកម្មភាព​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ឡើយ ។ ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ​ត្រូវ​បាន​សម្រេច​ផ្អាក​សកម្មភាព ឬ​ត្រូវ​បាន​សម្រេច​រំលាយ​ស្រប​តាម​ច្បាប់​នេះ ។

មាត្រា​ដដែល​បាន​លើក​ឡើង​ទៀត​ថា បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច ៖ បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​កម្ម​ភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គ ណ​បក្ស​ណាមួយ​បាន​ឡើយ ។ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់​បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ឃា​ម​ឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ចំណែក​មាត្រា​២​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​នៃ​ច្បាប់​នេះ​ប្រកាស​ជា​ការ​ប្រញាប់ ។

សូម​ជម្រាប​ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ ប៉ុន្តែ​នៅ​ពេល​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ​ចូលរួម​ជា​ធរមាន​ហើយ​អតីតមន្ត្រី​ទាំងនោះ​មាន​សិទ្ធិ​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ទៅ​នាយក​រដ្ឋមន្ត្រី​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​នីតិសម្បទា ឬ​ដក​បម្រាម​នយោបាយ ។ យ៉ាងណា​ក្តី​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​ជាប់​បម្រាម​នយោបាយ​ធ្លាប់​បាន​អះអាង​ថា មាន​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ប្រមាណ​ចំនួន​១០​រូប​នឹង​ធ្វើ​សេចក្តី​ស្នើ​សុំ​ដក​បម្រាម ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ។

លោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​បម្រាម​ក្នុង​ចំណោម​អ្នក​១១៨​នាក់​ធ្លាប់​អះអាង​ថា លោក និង​កូនប្រុស (​គង់​បូ​រ៉ា​) និង​ធ្វើ​សេចក្តី​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​បាន​សិទ្ធិ​នយោបាយ​ឡើង​វិញ ។ ទោះបីជា​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​យ៉ាងណា​ក្តី​លោក​សម រ​ង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​ជាប់​បម្រាម​១១៨​នាក់ កុំទៅ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​សោះ ។

យ៉ាងណា​ក្តី​លោក​គង់ គាំ អតីត​ឧត្តម​ទីប្រឹក្សា​គណបក្ស​ស​ង្ក្រោះ​ជាតិ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨​មក​រា លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​៩​មក​រា នឹង​ស្នើ​សុំ​ដក​បម្រាម នយោបាយ ដើម្បី​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ