ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​20​ប្រទេសគ្រោងមកតាំងពិព័រណ៍​នៅកោះពេជ្របង្ហាញផលិតផលសំណង់​

12 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​​ចាប់​ពី​ថ្ងៃ​ទី​១០​ដល់​ទី​១២ ខែ​កញ្ញា​ខាង​មុខនេះ ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម​​និង​សំណង់ នឹង​រៀប​ចំ​ព្រឹត្តិ​ការណ៍​តាំង​ពិព័រណ៍​អន្តរ​ជាតិ​ដ៏​ធំ​មួយ​នៅ​កោះ​ពេជ្រ ដើម្បី​បង្ហាញ​​ពី​ផលិត​ផល​សម្ភារ​សំណង់ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​មាន​សន្ទុះ​រីក​ចម្រើន​យ៉ាង​ខ្លាំង ។

ព្រឹត្តិ​ការណ៍​មហា​ពិព័រណ៍​អន្ដរ​ជាតិ​ដ៏​ធំ​នេះ មាន​ក្រុម​ហ៊ុន​ជាតិ និង​អន្តរ​ជាតិ​ចូល​រួម​ចំនួន​៣០០​​មក​ពី​​ប្រទេស​ចំនួន​២០​ដែល​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ជាមួយ​គ្នា​ ហើយ​គេ​​សង្ឃឹម​ថា នឹង​មាន​មនុស្ស​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ជាង​មួយ​ម៉ឺន​នាក់​ ក្នុង​នោះ​មាន​មក​ពី​ខាង​​មន្ត្រី​រដ្ឋា​ភិបាល អ្នក​ម៉ៅការ​សំណង់ វិស្វករ​សំណង់ អ្នក​សាង​សង់​សំណង់ ​និង​បណ្តា​រោង​ចក្រ​សហ​គ្រាស ក្រោម​កិច្ច​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជ​កម្ម រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ព្រម​ទាំង​​អគ្គិសនី​កម្ពុជា​ផង​ដែរ ។

នៅ​សណ្ឋាគារ​អាល់​ម៉ុន​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា​កន្លង​មក​នេះ ក្រុមហ៊ុន Tsurumi Pump​Japan ​របស់​ប្រទេស​ជប៉ុន​ បាន​ធ្វើ​សន្និ​សីទ​កាសែត​ប្រកាស​ថា ខ្លួន​​​ក៏​នឹង​ត្រូវ​ចូល​រួម​ក្នុង​ព្រឹត្តិ​​ការណ៍​តាំង​ពិព័រណ៍​អន្ដរ​ជាតិ​នៅ​កោះ​ពេជ្រ​នេះ​ដែរ ដោយ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ហេង​អេ​ស៊ា ដែល​ជា​ដៃ​គូ និង​នាំ​មក​នូវ​ផលិត​ផល​ជាង​១០០​មុខ​មក​កាន់​ទីផ្សារ​កម្ពុជា ៕