ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហោះ​ប៊ូអុីង​777​ ធ្លាយ​ប្រេង​ត្រូវ​ចុះ​ចត​ប​ន្ទាន់​

11 ឆ្នាំ មុន

​ប្រភព​ពី AFP ផ្សាយ​ថា​ យន្ត​ហោះ​ប៊ូអុីង​ធុន​៧៧៧​ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេស៊ី​យ៉ា​ណា​ អ៊ែរ​ឡាញ​ ត្រូវ​ចុះ​ចត​បន្ទាន់​នៅ​អាកាស​យាន​ដ្ឋាន​ឡូស​អេន​ជឺឡេស​ សហរដ្ឋអាមេរិក​រយៈ​ពេល​១៧​ម៉ោង​ ក្រោយ​ពី​មាន​បញ្ហា​ធ្លាយ​ប្រេង។​អ្នក​ដំណើរ​ប្រហែល​២០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ក្នុង​សណ្ឋាគារ​ក្បែរ​អាកាស​យាន​ដ្ឋាន​ ខណៈ​អ្នក​ឯក​ទេស​កំពុង​ធ្វើ​ការ​ជួស​ជុល ។​

អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេស៊ី​យ៉ាណេ​បាន​ថ្លែងថា​ ភាព​រអាក់​រអួល​ផ្នែក​បច្ចេក​ទេស​គ្រប់​យ៉ាង​នឹង​ទទួល​ការ​ជួស​ជុល​មុន​ពេល​យន្ត​ហោះ​ដំណើរ​ការ​ឡើង​វិញ​ ខណៈ​ពេល​ជើង​ហោះ​ហើរ​ខាង​លើ​ គ្រោង​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ឡូស​អេន​ជឺឡេស​ ឆ្ពោះ​ទៅ​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង ។​

កាល​ពី​ថ្ងៃ​ទី​៦ កក្កដា​ យន្ត​ហោះ​ប៊ូអុីង​៧៧៧​ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អេស៊ី​យ៉ា​ណា​ អ៊ែរឡាញ​ក្នុង​ជើង​ហោះ​ហើរ​ទី​២១៤​ បាន​គ្រោះ​ថ្នាក់​ទង្គិច​នឹង​ផ្លូវក្នុង​អាកាស​យាន​​ដ្ឋាន​អន្តរជាតិ​សាន​ហ្វ្រាន​ស៊ីស្កូ​ បណ្តាល​ឱ្យ​យន្ត​ហោះ​មាន​​ភ្លើង​ឆាប​ឆេះ និង​មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ និង​១៨០​នាក់​ទៀត​រង​របួស ។​ករណី​ខាង​លើ​ចាត់​ទុក​ថា​ជា​ហេតុ​ការណ៍​ដ៏​អាក្រក់​ ដែល​បាន​កើត​ទៅ​លើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដ៏​ធំ​លំដាប់​ទី២​របស់​កូរ៉េ​ខាង​ត្បូង​ ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ពី​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​កំពុង​ពិនិត្យ​មើល​ដើម​ហេតុ​នៃ​ឧប្បត្តិ​ហេតុ​​នេះ ៕​