ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មាន​ប្រាសាទបុរាណ​ក្នុង​ដី​អ្នកស្រុក​នាំ​គ្នា​អភិរក្ស ព្រោះ​ខ្លាច​ជន​ទុច្ចរិតជីកកកាយ (​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​អភិរក្ស​ទីតាំង​មួយ​ដែល​សង្ស័យ​ថា​មាន​ប្រាសាទ​បុរាណ​ក្នុង​ដី ដើម្បី​ទប់​ស្កា​ប់​ជនខិលខូច​ទៅ​ជីក​កកាយ​បន្ត​ទៀត​។ ទីតាំង​មាន​ប្រាសាទបុរាណ​ក្នុង​ដី​នេះ ស្ថិត​នៅ​កណ្តាល​ព្រៃ​មួយ​ទំហំ​ប្រហែល​៣​ហិ​កតា ចំណុច​671 ឬ​ហៅ​ប្រាសាទ​ក្រៅ ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​។…

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​អភិរក្ស​ទីតាំង​មួយ​ដែល​សង្ស័យ​ថា​មាន​ប្រាសាទ​បុរាណ​ក្នុង​ដី ដើម្បី​ទប់​ស្កា​ប់​ជនខិលខូច​ទៅ​ជីក​កកាយ​បន្ត​ទៀត​។ ទីតាំង​មាន​ប្រាសាទបុរាណ​ក្នុង​ដី​នេះ ស្ថិត​នៅ​កណ្តាល​ព្រៃ​មួយ​ទំហំ​ប្រហែល​៣​ហិ​កតា ចំណុច​671 ឬ​ហៅ​ប្រាសាទ​ក្រៅ ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ​ស្រុក​ម៉ា​ឡៃ​។

ទីតាំង​ខាងលើ​គេ​ឃើញ​មាន​ថ្មបាយក្រៀម និង​ថ្ម​បុរាណ​នៅ​ខាងក្រោម ហើយ​ទីនោះ​ជាទី​ទួល​ខ្ពស់​ខុស​ពី​ចំណុច​ផ្សេង​ៗ និង​មាន​កស្សិណ​ជុំវិញ ប៉ុន្តែ​ដីគោក​វិញ ហើយ​មាន​តែ​ត្រកួន និង​ស្មៅ​ដុះ​។

អ្នកស្រុក​លើក​ឡើង​ថា ទីនោះ​ជា​ប្រាសាទបុរាណ​នៅ​ក្នុង​ដី ហើយ​ពួក​គាត់​មាន​ជំនឿ​តែងតែ​ធ្វើ​ពិធី​បួង​សួង​​សុំ​សេចក្តីសុខ​ជា​រៀង​រាល់​ឆ្នាំ ពោល​គឺ​ក្រោយ​រដូវ​ច្រូតកាត់​រួច​។ អ្នកស្រុក​បន្ត​ថា កន្លង​មក មាន​ជន​ខិលខូច​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ចំនួន​2​កន្លែង ដើម្បី​រក​វត្ថុ​បុរាណ​លើ​ទួល​នេះ ប៉ុន្តែ​មិន​អាច​យក​អ្វី​ចេញ​បាន​ឡើយ ថែម​ទាំង​រត់​អស់ ព្រោះ​មាន​បារមី​ទៅ​លង​បន្លាច​។

ពួក​គាត់​បន្ត​ទៀត​ថា ក្នុង​ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ មាន​ប្រាសាទបុរាណ​ក្នុង​ដី​3​កន្លែង ប៉ុន្តែ​2​កន្លែង​ទៀត ត្រូវ​ឈ្មួញ​ជីក​កាយ​ខ្ទេចខ្ទី បន្សល់​នៅ​តែ​ថ្ម​ប្រាសាទ និង​ថ្មបាយក្រៀម​ដូច​ជា​(​ប្រាសាទ​ក្នុង​) និង (​ប្រាសាទ​ច្រកចូល​)​។

អ្ន​ល​ស្រុក​លើក​ឡើង​ថា កន្លង​មក ពេល​នាំ​គ្នា​ទៅ​ធ្វើ​ពិធីបួងសួង​ចំណុច​ខាងលើ សមត្ថកិច្ច​តែងតែ​ទៅ​ឃ្លាំមើល​ហាក់ដូច​ចង់​រារាំង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ