ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​តាំងពី​ពេល​ណា​…​នៅ​សល់​តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៩ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងរូង ស្រុក​កោះកុង បាន​ទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ប្រចាំការ​.​ក​៤៨​រាយការណ៍​មក​ថា…

ខេត្តកោះកុង ៖ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ មក​រា ឆ្នាំ​២០១៩ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំងរូង ស្រុក​កោះកុង បាន​ទទួល​ព័ត៌មាន​ពី​កម្លាំងយោធា​ប្រចាំការ​.​ក​៤៨​រាយការណ៍​មក​ថា បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សព​មនុស្ស​ម្នាក់​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៧២-៧៣ ចំណុច​អូរ​អណ្តាត ស្ថិត​ក្នុងភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​រួម​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ឃើញ​ថា សាកសព​សល់​តែ​គ្រោងឆ្អឹង​មិន​ស្គាល់​អត្តសញ្ញាណ តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ សាកសព​ជា​មនុស្ស​ស្រី ស្លាប់​ប្រហែល​រយៈពេល​ពី​៦​ខែ​ទៅ​៨​ខែ​ទៅ​ហើយ ដោយ​ពុំ​ដឹង​ពី​មូលហេតុ ។

បន្ទាប់​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ចុះ​នៅ​ទីនោះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ