ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ការ​រួម​ភេទ​អំឡុង​ពេល​មាន​ផ្ទៃពោះ (18+)

5 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ និង​កក់ក្តៅ​បំផុត សម្រាប់​ជីវិត​ជា​មនុស្ស​ស្រី ហើយ​សម្រាប់​បុរស ក៏​ដូច​គ្នា ពីព្រោះ វា​គឺជា​ដំណាក់កាល​មួយទៀត​នៃ​ជីវិត​របស់​អ្នក​។ ស្ត្រី​មាន​ផ្ទៃពោះ​លើក​ដំបូង ប្រហែលជា​មាន​ច​ម្ង​ល់…

ការ​មាន​ផ្ទៃពោះ គឺជា​ពេលវេលា​ដ៏​អស្ចារ្យ និង​កក់ក្តៅ​បំផុត សម្រាប់​ជីវិត​ជា​មនុស្ស​ស្រី ហើយ​សម្រាប់​បុរស ក៏​ដូច​គ្នា ពីព្រោះ វា​គឺជា​ដំណាក់កាល​មួយទៀត​នៃ​ជីវិត​របស់​អ្នក​។ ស្ត្រី​មាន​ផ្ទៃពោះ​លើក​ដំបូង ប្រហែលជា​មាន​ច​ម្ង​ល់ និង​ក្តី​បារម្ភ​ជា​ច្រើន ជុំវិញ​ការ​រួម​ភេទ ពីព្រោះ ពួក​គេ​មិន​បានដឹង​ច្បាស់​ទេ ថា​តើ​ពួក​គេ​អាច​រួម​ភេទ​បាន​ដែរ​ឬទេ? ហើយ​អាច​រួម​ភេទ​ដល់​ពេល​ណា ?

យ៉ាងណាមិញ ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ថា ក្នុង​ករណី​អ្នកមាន​សុខភាព​ល្អ​ធម្មតា អ្នក​គួរតែ​បន្ត​ការ​រួម​ភេទ ពីព្រោះ វា​មាន​សុវត្ថិភាព និង​ផ្តល់​ផល​ល្អ​ច្រើន ចំពោះ​សុខភាព​របស់​អ្នក ។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយ​ចំនួន នៃ​ការ​រួម​ភេទ​អំឡុង​ពេល​មាន​ផ្ទៃពោះ ៖

១- ជួយ​ឲ្យ​ម្តាយ​គេ​លក់​ស្រួល ក្រោយ​ពេល​ឈាន​ដល់​ចំណុចកំពូល

២- កាត់​បន្ថយ​ស្ត្រេ​ស និង​ភាព​តានតឹង​នានា

៣- ជួយ​បំបាត់​ការ​ឈឺ និង​អាកា​រៈ​ពិបាក​ក្នុង​រាង​កាយ

៤- បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នានា

៥- បន្ថយ​សម្ពាធ​ឈាម និង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ

៦- ជំរុញ​ប្រព័ន្ធ​ឈាម​រត់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង

៧- បង្កើន​ភាព​ស្និទ្ធស្នាល​រវាង​ប្តី​ប្រពន្ធ​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ