កំពូលកីឡាការិនីស្រីមុំមានជីវិតស្នេហាយ៉ាងណា?
- ភ្នំពេញ
នៅពេលដែលស្រីមុំជោគជ័យនៅក្នុងវិស័យកីឡានេះដោយនាំមេដាយមាសកីឡាប៉េតង់ ឬបោះប៊ូលរាប់សិបជូនដល់ប្រទេសនោះ ជីវិតស្នេហារបស់គាត់មិនទាន់រកឃើញគូរនៅឡើយ បើទោះបីជាពេលនេះគាត់មានអាយុ៣៥ហើយឆ្នាំក្តី ។

អាយុរបស់គាត់បានហួសពីអាយុស្ត្រីខ្មែរភាគច្រើនដែលច្រើនរៀបការនៅក្រោមអាយុ៣០ឆ្នាំ ។ ស្រីមុំក៏មិនបានតាំងចិត្តថា នឹងរៀបការនៅពេលណាជាមួយបុរសណាឡើយ រហូតមកទល់ពេលនេះ ។ ស្រីមុំគ្រាន់តែនិយាយថា គាត់យកចិត្តទុកដាក់ខ្លាំងទៅលើវិស័យកីឡាជាជាងការគិតដល់រឿងស្នេហានេះ ។

អ៊ុក ស្រីមុំ បញ្ជាក់ថា រហូតមកដល់ពេលនេះគាត់មិនទាន់មានគូរស្នេហ៍នៅឡើយទេ ។ ប៉ុន្តែគាត់មិនខ្លាចសម្រាប់ជីវិតក្នុងពេលចាស់ទៅឡើយដោយសារតែគាត់ក៏មានកូនក្មេង និងបានសុំក្មេងស្រីម្នាក់មកធ្វើជាកូន ដើម្បីអោយមើលថែពេលគាត់ចាស់ទៅដែរ ៕

ចែករំលែកព័តមាននេះ