ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ចិន​ចូល​ស្រុក​ខ្មែរ​ភ្លូកទឹកភ្លូកដី លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ដូច្នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា សូមកុំ​ខ្វល់​ពី​បញ្ហា​វត្តមាន​ជន​ជាតិ​​ចិន​នៅ​កម្ពុជា​ត្រូវ​ខ្វល់​ថា មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​កម្ពុជា​មាន​ឆ​ន្ទះ​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ដែរ​ឬទេ ។…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា សូមកុំ​ខ្វល់​ពី​បញ្ហា​វត្តមាន​ជន​ជាតិ​​ចិន​នៅ​កម្ពុជា​ត្រូវ​ខ្វល់​ថា មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​កម្ពុជា​មាន​ឆ​ន្ទះ​ក្នុង​ការ​អនុវត្ត​ច្បាប់​កម្ពុជា​ដែរ​ឬទេ ។

ការ​លើក​ឡើង​នេះ ខណៈ​ដែល​ចរន្ត​នៃ​លំហូរ​ជនបរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា​យ៉ាង​កំ​ហុ​ក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ជា​ពិសេស​ជនជាតិ​ចិន នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០១៩ នៅ​ឯ​រាជបណ្ឌិត​កម្ពុជា ក្នុង​វេទិកា​ស្តី​ពី «​រដ្ឋាភិបាល​ដើម​ស្រស់​»​។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា​«​ចិន​មិនមែន​មាន​តែ​នៅ​ស្រុក​យើង​ទេ ទីណា​មាន​ពន្លឺ​ទីនោះ​មាន​ចិន​» ។ លោក​ថា ចិន​មាន​ប្រជាជន​១,៤០០​លាន​នាក់ អាស៊ាន​មាន​តែ​ជាង​៦០០​លាន​នាក់ ។

ពេល​នេះ​មិន​ត្រូវ​កង្វល់​ពី​វត្តមាន​ចិន​នៅ​កម្ពុជា​ទេ តែ​ត្រូវ​កង្វល់​ពី​ការ​អនុវត្តន៍​ច្បាប់​របស់​មន្ត្រី​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ ។ ក្រសួងមហាផ្ទៃ​ត្រួតពិនិត្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​តើ​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ខ្លួន​ដែរ​ឬទេ?

លោក​បណ្ឌិត​សភាចា​រ្យ​បាន​លើក​ឡើង​ថា នៅ​អា​មេ​រិ​ក​មាន China Town នៅ​ថៃ​មាន China Town មាន​រហូត​ដល់​៦០%​នៅ​ថៃ​កាន់កាប់​ដោយ​ចិន និង​សម័យ​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត់​ត្រា ឲ្យ​និយាយ​ភាសា​ចិន​ទៀត​ផង ។

លោក​បណ្ឌិត​ថា​«​ឥឡូវនេះ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ​មាន​តួនាទី​សំខាន់​ណាស់​»​។ មាន​អ្នកខ្លះ​ថា ចិន​ជិះឡាន​(​ខ​.​ម ឬ​ន​.​ប​)​ពួក​គេ​មក​ក្នុង​នាម​អ្វី​ដែរ អ្នក​បណ្តុះបណ្តាល អ្នក​វិនិយោគ ឬ​នគរបាល​បេសកកម្ម​អ្វី​នៅ​កម្ពុជា?

លោក​បណ្ឌិត​បញ្ជាក់​ថា​«​បើ​ជនជាតិ​ចិន​ទាំងនោះ​មក​កម្ពុជា​គ្មាន​តួនាទី​អី​ទេ គឺ​មន្ត្រី​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​កម្ពុជា​ត្រូវ​កែខ្លួន ពីព្រោះ​កម្ពុជា​មិនមែន​កើតឡើង​ដោយ​រដ្ឋប្រហារ​ទេ ។ កើតឡើង​ពី​ការ​បោះ​ឆ្នោត​ប្រជាជន​បោះ​ឆ្នោត ដូចនេះ​ក្រសួង​ទាំង​ពីរ​នេះ​ត្រូវ​កែ កុំ​ឲ្យ​ចិន​ជិះឡាន ខ​.​ម ឬ​ន​.​ប ទៅ​បុក​គេ ។

លោក​ថា «​ប្រជាជន​កម្ពុជា​មិនមែន​ជា​ទទួលខុសត្រូវ​ទេ​គឺ​ក្រសួងមហាផ្ទៃ​និង​ក្រសួងការពារជាតិ​ទេ ។ សូមកុំ​បន្ទោស​ចិន​ត្រូវ​បន្ទោស​ខ្លួនឯង ។ យើង​ខ្វះ​ការ​គ្រប់គ្រង ច្បាប់​មាន​ហើយ តែ​យើង​នៅ​ខ្វះ​ឆ​ន្ទះ និង​ត្រូវការ​ឆ​ន្ទះ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​យើង ។​ត្រូវ​ទទួលយក​ការ​ពិត​បើ​មិន​ទទួលយក​ការ​ពិត​ព្យាបាល​មិនជា​ទេ​» ៕

កែសម្រួលដោយ