ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះលឿន ដល់ស្ថានភាពផ្លូវ​កោងដួលបោកនឹង​ថ្នល់ជាតិ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះ​ធ្វើ​ដំណើរ​ដល់​ស្ថានភាព​ផ្លូវ​កោង​បាន​ដួល​បោក​ទៅ​នឹង​ថ្នល់ជាតិ បណ្តាល​ឱ្យ​សន្លប់​បាត់ស្មារតី និង​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​វាលស្រែ​ជ្រៃ ផ្លូវជាតិ​លេខ​៧៦…

ខេត្ត​រតនគីរី ៖ បុរស​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះ​ធ្វើ​ដំណើរ​ដល់​ស្ថានភាព​ផ្លូវ​កោង​បាន​ដួល​បោក​ទៅ​នឹង​ថ្នល់ជាតិ បណ្តាល​ឱ្យ​សន្លប់​បាត់ស្មារតី និង​រង​របួសធ្ងន់​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៩​នៅ​ចំណុច​មុខ​វាលស្រែ​ជ្រៃ ផ្លូវជាតិ​លេខ​៧៦ ស្ថិត​នៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១ ស្រុក​លំ​ផាត់ ខេត្ត​រតនគីរី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង សុខ​ហេង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ក្រុមហ៊ុន ខេ សាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ខាង​បើកបរ​ម៉ូតូ ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ស្ថានភាព​ផ្លូវ​កោង ធ្វើ​ឱ្យ​ធ្លាក់​ចូល​ជង្ហុក ក៏​បណ្តាល​អោយ​ដួល​បោក​នឹង​ផ្លូវជាតិ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​បាត់ស្មារតី​តែ​ម្តង​។

លោក​វរសេនីយ៍ទោ ក្តុល ថើ​ង អធិការ​ង​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ក្រោយ​កើតហេតុ ជន​រង​គ្រោះ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែ​មានការ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ល្បាំ​ង​១​ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​របស់​ការិយាល័យ​ចរាចរណ៍​ខេត្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ផង​ដែរ​។ ដោយឡែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​នោះ ក៏​បាន​ប្រគល់​ឱ្យទៅ​សាច់ញាតិ​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ