រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់បានចងកសំលាប់ខ្លួនក្នុងបន្ទប់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅផ្ទះលេខ25E ក្នុងបុរីប៊ុនហួរ ដែលស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ដេត ពេជ្រចន្ទលីហ្សា ភេទស្រី អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៅសាលាសុវណ្ណភូមិ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
បើតាមការបំភ្លឺពីជីដូនរបស់នារីវ័យក្មេងរងគ្រោះខាងលើឈ្មោះ ប៊ុន សូរិយា អាយុ៦០ឆ្នាំ រស់នៅផ្ទះកើតហេតុ បានឲ្យដឹងថា ចៅស្រីរបស់គាត់បានប៉ុនប៉ងសម្លាប់ខ្លួនចំនួន៣លើកមកហើយ តែមិនបានសម្រេច លុះមកដល់លើកទី៤នេះ ស្របពេលដែលម្តាយ និងបងប្អូនមិននៅផ្ទះ ព្រោះជាប់រវល់ទៅប្រទេសសិង្ហបុរីជិតមួយសប្តាហ៍ទៅហើយ លុះពេលនៅតែ២នាក់ជីដូន ធ្វើអោយនារីវ័យក្មេងរងគ្រោះខាងលើបានស្លាប់ដូចបំណង។
ជីដូនរបស់នារីវ័យក្មេងរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ចៅស្រីរបស់គាត់មានជំងឺសរសៃប្រសាទជាងមួយឆ្នាំទៅហើយ និងធ្លាប់ទៅព្យាបាលនៅប្រទេសសិង្ហបុរី និងទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ហៅមន្ទីរពេទ្យរុស្ស៊ី)ផងដែរ ។ នៅពេលនារីវ័យក្មេងរងគ្រោះចង់បានរបស់ប្រែនៗ ឬចង់បានអ្វី គឺត្រូវតែបាននឹង តែលើកចុងក្រោយមិនដឹងថានារីវ័យក្មេងរងគ្រោះចង់បានអ្វីនោះឡើយ ហើយនាងបានប្រាប់ថា របស់ដែលនាងចង់បាននៅក្នុងទូរស័ព្ទរបស់នាង តែមិនដឹងថាជារបស់អ្វី ព្រោះទូរស័ព្ទរបស់ជាប់លេខកូដ ។
នៅមុនកើតហេតុ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នារីវ័យក្មេងរងគ្រោះបានទៅទិញថ្នាំងងុយគេងមួយកញ្ចប់ប្រមាណជាង១០គ្រាប់ ហើយបានអារដៃ រួចឆាតទៅប្រាប់ម្តាយខ្លួននៅឯប្រទេសសិង្ហបុរី បន្ទាប់មកម្តាយរបស់នារីវ័យក្មេងរងគ្រោះបានឆាតមកជីដូនអោយជួយមើលនារីវ័យក្មេងរងគ្រោះផង ។ បន្ទាប់មកជីដូនបានឃើញដៃរបស់នាងមានរបួសនិងមានថ្នាំងងុយគេងផងដែរ ពេលនោះជីដូនជួយនិយាយលួងលោមនាង ។ លុះថ្ងៃកើតហេតុខាងលើ នៅវេលាម៉ោង៣រសៀល ជីដូនបានឃើញចៅស្រីជាជនរងគ្រោះខាងលើកំពុងតែលេងទូរស័ព្ទ លុះដល់វេលាម៉ោងកើតហេតុ ពេលជីដូនឡើងទៅមើលចៅស្រីម្តងទៀត ស្រាប់តែប្រទះឃើញចៅស្រីចងកនឹងចំរឹងបង្អួច បណ្តាលឱ្យស្លាប់បាត់ទៅហើយ បន្ទាប់មកជីដូនបានទៅរាយការណ៍ជូនសមត្ថកិច្ចដើម្បីអោយចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ កំលាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣បានទាក់ទងទៅជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យមើលសពនារីវ័យក្មេងរងគ្រោះខាងលើ រកឃើញថា នារីវ័យក្មេងរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន បន្ទាប់សមត្ថកិច្ចបានធ្វើលិខិតប្រគល់សពអោយក្រុមគ្រួសារដើម្បីរៀប
ចំធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ៕
ចែករំលែកព័តមាននេះ