ណា សា​ឌី មិន​ស្កប់ត្រឹម​តំណែង​ពិធី​ការិនី


រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​បាន​ប្រឡូក​ការងារ​ជា​ពិធី​ការិនី និង​សម្តែង​រឿង​ខ្លី​ជា​បន្តបន្ទាប់ ប៉ុន្តែ​តារា​សម្តែង​ ណា សា​ឌី ហាក់​មិនសូវ​មានឱកាស​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត​នោះ​ឡើយ ។ យ៉ាងណា​ក៏​ដោយ​ចូល​ឆ្នាំ​ថ្មី​ភ្លាម​តារា​សម្តែង​មុខ​មាន​មន្ត​ស្នេហ៍​រូប​នេះ​បាន​ប្រកាស​ពី​គម្រោង​ថត​ខ្សែភាពយន្ត​ផង​ដែរ ។

កញ្ញា​ ណា សា​ឌី ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​តែងតែ​លេច​វត្តមាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​កម្មវិធី​សិល្បៈ ផ្សេង​ៗ ក្នុង​នោះ​នាង​ក៏​ជា​ពិធី​ការិនី​នៅ​ស្ថានីយទូរទស្សន៍​បា​យន្ត​ផង​ដែរ​ ។ បើ​ទោះបីជា​ប្រឡូក​ក្នុង​សិល្បៈ​បាន​យ៉ាង​ក្រាស់ក្រែល​បែប​នេះ​ក៏​ដោយ ប៉ុន្តែ​ណា សា​ឌី ត្រូវ​បាន​គេ​កត់​សម្គាល់​​ឃើញ​ថា នាង​កម្រ​បង្ហាញ​វត្ត​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ណាស់ក្រៅពី​ការ​សម្តែង​រឿង​ខ្លី និង​ការ​សម្តែង​ក្នុង​កម្មវិធី​«​ដូច្នឹង​»​ផង​របស់​ទូរទស្សន៍​ថោ​ន ។

ការ​មិនសូវ​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ ណា សា​ឌី ធ្លាប់​លើក​ឡើង​ថា ដោយសារ​តែ​នាង​គ្មាន​ពេល​គ្រប់គ្រាន់ព្រោះ​ជាប់រវល់​សិក្សា ។ ទោះជា​យ៉ាងណា​ក្តី​នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ចូល​មក​ដល់​នេះ​នាងបាន​ប្រកាស​ពី​គម្រោង​នឹង​ត្រៀមខ្លួន​ទទួលយក​ការ​ថត​ខ្សែភាពយន្ត​នេះ​ឡើង​វិញ ។ បើ​ទោះបីជា​បាន​ប្រកាស​ទទួលយក​ការ​សម្តែង​នេះ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​មិន​ទាន់​បាន​បញ្ជាក់​ពី​ខ្សែភាពយន្ត​ណាមួយ​ដែល​នាង​នឹង​ចូល​សម្តែង​នោះ​ឡើយ​ ។

ណា សា​ឌី ត្រូវ​បាន​គេ​ចាត់ទុកជា​ពិធីការិនីដែល​មានឈ្មោះ​បោះ​សំឡេងនៅ​ទូរទស្សន៍បាយ័ន ។ ក្រៅពី​ពិធី​ការិនី នាង​ក៏​ក្តោបបានការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​ច្រើន ប៉ុន្តែយ៉ាងណា​ក្តី​មួយរយៈ​មុន​ស្រី​ស្អាត​រូប​នេះមិនទទួលយក​ការ​សម្តែង​រឿង ឬ​ចម្រៀង​ឡើយទើបតែថ្មី​ៗ​នេះគេ​បានឃើញ ណា សា​ឌី លេច​មុន​នៅ​ក្នុង​ការ​សម្តែង​រឿងខ្លីៗបែបកំប្លែងនៅ​ទូរទស្សន៍​ថោ​ន ។ ទស្សនិកជន​នឹង​ចាំ​មើល​តើ​ ណា សា​ឌី សម្តែង​ភាពយន្ត​រឿង​អី ៕

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ