ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី អី​ក៏​ហ៊ាន​ម្ល៉េះ​! គ្រាន់តែ​គេ​ឃើញ​ភ្លាម​រត់​ភ្លែត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​បាន​បើករថយន្ត​កាម​រី​ហើម ពណ៌​សរ​មួយ​គ្រឿង​ចូល​ទៅ​លួច​ជ័រកៅស៊ូ​នៅ​ក្រុមហ៊ុន​ម៉ាង​យ៉ាង ហើយ​ចត​ទុក​ចោល​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​កម្មករ​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់ ។ ករណី​ចោរកម្ម​លួច​ដឹក​ជ័រកៅស៊ូ​តាម​រថយន្ត​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​បាន​បើករថយន្ត​កាម​រី​ហើម ពណ៌​សរ​មួយ​គ្រឿង​ចូល​ទៅ​លួច​ជ័រកៅស៊ូ​នៅ​ក្រុមហ៊ុន​ម៉ាង​យ៉ាង ហើយ​ចត​ទុក​ចោល​រត់គេច​ខ្លួន​បាត់ ខណៈ​ដែល​កម្មករ​ជិះ​ម៉ូតូ​ដេញ​តាម​ស្ទាក់ ។

ករណី​ចោរកម្ម​លួច​ដឹក​ជ័រកៅស៊ូ​តាម​រថយន្ត​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០១៩ នៅ​ចំនុច​ក្រុមហ៊ុន​ម៉ាង​យ៉ាង ក្នុងស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​រថយន្ត​នោះ​ចូល​ទៅ​លួច​ដឹក​ជ័រកៅស៊ូ​នោះ​ចេញ​កម្មករ​បានឃើញ​ហើយ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម ។ លុះ​ចេញ​ដល់​ផ្លូវ​ធំ ស្ថិត​ក្នុង​ឃុំ​កាឡៃ ស្រុក​អូរ​ជុំ កម្មករ​ក៏​បាន​ទាក់ទង​ទៅ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ដើម្បី​ឱ្យ​ជួយ​ស្ទាក់​រថយន្ត​ដឹក​ជ័រកៅស៊ូ​នោះ​ផង ។ តែ​លុះ​តាម​ដល់​ចំការ​ចន្ទី​មួយ​កន្លែង ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​រថយន្ត ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2D- 9736 ចត​ទុក​ចោល​នៅ​ទីនោះ ឯ​ជនសង្ស័យ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ ។

នៅ​ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កាឡៃ ក៏​បាន​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កាឡៃ​បណ្តោះអាសន្ន ។ រហូត​ដល់​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន ស្រុក​វើ​ន​សៃ បាន​ទៅ​ទទួលយក​រថយន្ត​មួយ​គ្រឿង​នោះ​និង​ជ័រកៅស៊ូ​១១​កា​រ៉ុ​ង ស្មើនឹង​៧៦៣kg ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កាឡៃ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ