ស្ត្រី​ម្នាក់​ប្រច័ណ្ឌប្ដី​ជាមួយ​អ្នក​ភូមិ​ក៏​សម្រេចចិត្ត​ទៅ​ចោល​កូន​ៗ


ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ធ្វើ​អត្តឃាត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយសារ​ខឹង​ចិត្ត ព្រោះតែ​ប្រចណ្ឌ​ប្តី​ជាមួយ និង​អ្នក​ភូមិ ដែល​ហេតុការណ៍​ស្ត្រី​ចង​.​ក ធ្វើ​អត្តឃាត​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៦​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​លើ​ផ្ទះ​ក្នុង​បន្ទប់ដេក ស្ថិត​ក្នុងភូមិ​កា​ម៉ែ​ន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក ពិតប្រាកដ​មែន ។ ប្រភព​បន្ត​ថា មូលហេតុ​នោះ​ព្រោះ តែ​ប្រច័ណ្ឌប្ដី​ជាមួយ និង​អ្នក​ភូមិ​ក៏​ខឹង​ចិត្ត​ធ្វើ​អត្តឃាត ដោយ​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្តង ។

ចំណែក​សព​ស្ត្រី​ធ្វើ​អត្តឃាត​ឈ្មោះ បៀ​ន ផែ​វ អាយុ​៣៤​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ​មាន​ទីលំនៅ​ភូមិ​កា​ម៉ែ​ន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។ កម្លាំង​ជំនាញ​ត្រួតពិនិត្យ​រួចរាល់​បាន​ធ្វើ​លិខិត​ប្រគល់​សាកសព​ឱ្យទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ