ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់ឃើញស្រក់ទឹកភ្នែក…ព្រោះតែការមិន​ដឹងអីរបស់គ្នា​

5 ឆ្នាំ មុន

តាម​ប្រភពពីMetro បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​រង​របួស​ជា​ទម្ងន់ ក្រោយ​ពី​ស៊ី​កាំជ្រួច​របស់​ក្មេង​ៗ​ដែល​អុជ​រួច​។ តាម​សម្តី​របស់​មន្ត្រី​អាជ្ញាធរ ក្មេង​ៗ​មួយ​ក្រុម​កំពុង​លេង​កាំជ្រួច​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ មុន​ពេល​មាន​ក្មេង​ម្នាក់​ហៅ​សត្វ​ឆ្កែ​មួយ​ក្បាល​មក​ជិត​។ ក្មេង​នោះ​ បាន​អុជ​កាំជ្រួច ហើយ​បោះ​ឱ្យ​សត្វ​ឆ្កែ​នោះ​ត្របាក់​។…

តាម​ប្រភពពីMetro បានឱ្យ​ដឹង​ថា សត្វ​ឆ្កែ​មួយ​ក្បាល​ត្រូវ​រង​របួស​ជា​ទម្ងន់ ក្រោយ​ពី​ស៊ី​កាំជ្រួច​របស់​ក្មេង​ៗ​ដែល​អុជ​រួច​។ តាម​សម្តី​របស់​មន្ត្រី​អាជ្ញាធរ ក្មេង​ៗ​មួយ​ក្រុម​កំពុង​លេង​កាំជ្រួច​ជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ មុន​ពេល​មាន​ក្មេង​ម្នាក់​ហៅ​សត្វ​ឆ្កែ​មួយ​ក្បាល​មក​ជិត​។

ក្មេង​នោះ​ បាន​អុជ​កាំជ្រួច ហើយ​បោះ​ឱ្យ​សត្វ​ឆ្កែ​នោះ​ត្របាក់​។ លទ្ធផល​ គឺ​មិន​មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ក្រៅពី​បែក​មាត់​ខ្ទេច​។ វា​ត្រូវ​បាន​រង​របួស​ជា​ច្រើន​កន្លែង ដែល​ដល់​ថ្នាក់​បាក់ឆ្អឹង​ថ្គាម និង រលាក​រាលដាល​នៅ​បរិវេណ​នោះ​។

នៅ​ក្នុង​ទីក្រុង San Lorenzo ប្រទេស​ប៉ា​រ៉ា​ហ្គា​យ មានការ​ប្រកាស​ណែនាំ​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​កាំជ្រួច​ផ្តេសផ្តាស់​កំឡុង​ពេល​បុណ្យ​ណូអែល​។ តែ​នេះ​គឺជា​ករណី​ធ្វេសប្រហែស​មួយ​ដែល​បង្ក​ឡើង​ដោយ​ក្មេង​ៗ​មិនដឹង​អី​។

តាម​ព័ត៌មាន​ក្នុងស្រុក សត្វ​ឆ្កែ​មួយ​ក្បាល​នោះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​ពេទ្យសត្វ Dalia Benitez​។ រូប​ថត​របស់​សត្វ​ឆ្កែ ត្រូវ​បាន​ចែករំលែក​ពេញ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​មាន​អ្នកខ្លះ​ថា ឆ្កែ​នេះ​គឺជា​ជន​រង​គ្រោះ​ដំបូង​គេ​ក្នុង​ថ្ងៃ​ណូអែល​ ៕

អត្ថបទសរសេរ ដោយ