ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​វិធី​ការពារ​ភ្នែកពេល​សម្លឹង​កុំព្យូទ័រ ឬ​ទូរស័ព្ទ​យូរ

5 ឆ្នាំ មុន

វិធី​ក្នុង​ការ​ការពារ​ភ្នែក​របស់​អ្នក តើ​មាន​អ្វី​ខ្លះទៅ ។ 1.​អ្នក​ត្រូវ​សម្លឹង​មើល​រុក្ខជាតិ​បៃតង​ឲ្យ​បាន​ច្រើន ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​នៅ​ម៉ោង​៦​ព្រឹក​ដែល​ជា​ម៉ោង​ល្អ​បំផុត ។ វា​អាច​ជួយ​ការពារ​ភ្នែក​អ្នក​ឲ្យ​ភ្លឺ​បាន​យូរ មិន​ងាយ​ខូច​ឡើយ ។ 2.​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​ដូច​ជា…

វិធី​ក្នុង​ការ​ការពារ​ភ្នែក​របស់​អ្នក តើ​មាន​អ្វី​ខ្លះទៅ ។

1.​អ្នក​ត្រូវ​សម្លឹង​មើល​រុក្ខជាតិ​បៃតង​ឲ្យ​បាន​ច្រើន ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​នៅ​ម៉ោង​៦​ព្រឹក​ដែល​ជា​ម៉ោង​ល្អ​បំផុត ។ វា​អាច​ជួយ​ការពារ​ភ្នែក​អ្នក​ឲ្យ​ភ្លឺ​បាន​យូរ មិន​ងាយ​ខូច​ឡើយ ។

2.​អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​មាន​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​ដូច​ជា ល្ហុង ការ៉ុត​ជាដើម ព្រោះ​បន្លែ​ទាំងនេះ អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​បាន​ល្អ​ខ្លាំង​ណាស់ ។

3.​កុំ​សម្លឹង​មើល​ទូរស័ព្ទ​យូរ​ពេក មាន​ន័យ​ថា​មិន​ត្រូវ​លេង​ទូរស័ព្ទ​យូរ​ទេ វា​ប៉ះពាល់​ដល់​ភ្នែក​ខ្លាំង​ណាស់ ។ ដូចនេះ​អ្នក​គួរតែ​កំណត់ពេល​ក្នុង​ការ​មើល​ទូរស័ព្ទ ទើប​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​បាន ។

4.​កុំព្យូទ័រ​ក៏​ជា​របស់​ដែល​ធ្វើ​ឲ្យ​ខូច​ភ្នែក​ដែរ​។ ដូចនេះ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​លេង​game​តាម​កុំព្យូទ័រ ដើម្បី​ការពារ​ភ្នែក​អ្នក​បាន​ល្អ ​។

5.​អ្នក​មិន​ត្រូវ​មើល​ទូរស័ព្ទ​នៅ​កន្លែង​ងងឹត បើ​ចង់​លេង​នៅ​ពេល​យប់​ត្រូវ​តែ​បើកភ្លើង​បន្ទប់​ឲ្យ​ភ្លឺ ដើម្បី​កុំ​ឲ្យ​ភ្នែក​អ្នក​ងាយ​ខូច ។ ដូចនេះ អ្នក​គួរតែ​ធ្វើ​បែប​នេះ ដើម្បី​ការពារ​សុខភាព​ភ្នែក​របស់​អ្នក​បាន​ល្អ ៕ (​ស្រង់​ពី​គេហទំព័រ​សុខភាព​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ