ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​៦០​នាក់​ព្រលឹង​ចុង​សក់​គ្រប់​គ្នា (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​កម្មករ​-​កម្មការិនី​រោងចក្រ​១៥​នាក់​រង​របួសធ្ងន់ និង​៣២​នាក់​របួសស្រាល​ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​បើក​កៀក​គ្នា​ទុក​ចន្លោះ​សុវត្ថិភាព​មិន​គ្រប់គ្រាន់​នៅ​ពេល​រថយន្ត​ខាង​មុខ​ជាន់​ហ្វ្រាំងរថយន្ត​ដឹក​កម្មករ​មក​ពីក្រោយ​បាន​បុក​ពីក្រោយ​ពេញទំហឹង​ដោយ​ជាន់​ហ្វ្រាំង​មិន​ជាប់ តែ​សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​កម្មករ​-​កម្មការិនី​រោងចក្រ​១៥​នាក់​រង​របួសធ្ងន់ និង​៣២​នាក់​របួសស្រាល​ដោយសារ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ​បើក​កៀក​គ្នា​ទុក​ចន្លោះ​សុវត្ថិភាព​មិន​គ្រប់គ្រាន់​នៅ​ពេល​រថយន្ត​ខាង​មុខ​ជាន់​ហ្វ្រាំងរថយន្ត​ដឹក​កម្មករ​មក​ពីក្រោយ​បាន​បុក​ពីក្រោយ​ពេញទំហឹង​ដោយ​ជាន់​ហ្វ្រាំង​មិន​ជាប់ តែ​សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៩ នៅ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៩-១៤០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ស្ថិត​នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ។

យោង​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក​ណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ដ​ដឹក​ស៊ីទែន​សាំង និង​រថយន្ត​ដឹក​កម្មករ​-​កម្មការិនី​រោងចក្រ បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​កម្មករ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3D-4014 បើកបរ​ដោយ​ឈ្មោះ ខៀវ ហន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ថ្លុក​ព្រីង ឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង អ្នកបើកបរ​គ្មាន​រង​របួស​នោះ​ទេ ធ្វើ​ដំណើរ​ទិស​ដៅ​ពី​លិចទៅ​កើត​ស្របគ្នា​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​គូថ​រថយន្ត​ស៊ីទែន​ពីក្រោយ ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ស៊ីទែន​បន្ថែម​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល ចំណែក​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ​មាន​កម្មករ​រួម​ដំណើរ​៦០​នាក់​បណ្ដាល​ឱ្យ​រង​របួស​១៥​នាក់​ធ្ងន់ ប្រុស​១​នាក់ របួសស្រាល​៣២​នាក់ បច្ចុប្បន្ន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​​ស្រុក​ស្វាយ​ទាប​(១៤​នាក់​របួសធ្ងន់ ៣៣​នាក់​រង​របួសស្រាល​) ហើយ​អ្នក​របួសស្រាល​ចំនួន​​៣២​នាក់ ប្រុស​៥​នាក់ បាន​សុំ​បើក​ថ្នាំ​ទៅ​ព្យាបាល​នៅផ្ទះ ចំពោះ​រថយន្ត​ដឹក​កម្មករ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ។

មូលហេតុ​បើកបរ​កៀក​គ្នា​ទុក​ចន្លោះ​សុវត្ថិភាព​មិន​គ្រប់គ្រាន់​នៅ​ពេល​រថយន្ត​ខាង​មុខ​ជាន់​ហ្វ្រាំងរថយន្ត​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ជាប់​ទៅ​មុខ​បុក​គូថ​រថយន្ត​ខាង​មុខតែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ