ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! យក​ឫស្សី​ចុង​ស្រួច​ចាក់​លើ​អ៊ំ​បង្កើត​ចំ​បំពង់ក​ស្លា.ប់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ដស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ព្រហ្មទណ្ឌ​ខេត្ដស្វាយរៀង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ស្ដៅ ពី​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​មួយ​លើក​នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី​ថ្ងៃ​ទី​០១ ខែមករា​នេះ ពី​ករណី​ឃាតកម្ម​កើតឡើង​នៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាស​ហែក ។…

ខេត្ដស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នគរបាល​ព្រហ្មទណ្ឌ​ខេត្ដស្វាយរៀង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ស្ដៅ ពី​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​មួយ​លើក​នៅ​វេលា​ម៉ោង​១៩​និង​១០​នាទី​ថ្ងៃ​ទី​០១ ខែមករា​នេះ ពី​ករណី​ឃាតកម្ម​កើតឡើង​នៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាស​ហែក ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​ជនសង្ស័យ​ឈ្មោះ ហោ មាំ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្វាយប៉ោ ឃុំ​ត្រពាំង​ស្ដៅ ដែល​ជា​មនុស្ស​វិកល​ច​រឹក (​តែ​ពុំ​មាន​លិខិតបញ្ជាក់​ពី​គ្រូពេទ្យ​ទេ​) បាន​យកឫស្សីចុង​ស្រួច​ចាក់​ទៅ​លើ​ឈ្មោះ ចិន សា​មិត្ត ភេទ​ស្រី អាយុ​៨២​ឆ្នាំ ត្រូវជា​អ៊ំ​បង្កើត រស់នៅ​ផ្ទះ​ជាមួយ​គ្នា ចំ​បំពង់ក បណ្ដាល​អោយ​ស្លាប់ នឹង​វាយ​ហើយ​ចាក់​ទៅ​លើ​ឈ្មោះ ចិន ផាស់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​មីង​បង្កើត ដែល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា បណ្ដាល​អោយ​រង​របួសធ្ងន់​ទៀត ។

នៅ​ពេល​នោះ​ដែរ​បងប្អូន​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​ព័ទ្ធ​ចាប់​ជនសង្ស័យ​បាន ដែល​បច្ចុប្បន្ន​ជន​រង​គ្រោះ​ឈ្មោះ ចិន ផាស់ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។ រីឯ​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ត្រពាំង​ស្ដៅ កំពុង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ