ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​បន្សល់​ទុក​ដាន អ្នក​មក​ពីក្រោយ​រអិល​ដួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​ប្រយ័ត្ន បាន​បុក​រថយន្ត​ចំពាក់​កណ្ដាល បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១​ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​បើក​ឆ្លងផ្លូវ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​បាន​ប្រយ័ត្ន បាន​បុក​រថយន្ត​ចំពាក់​កណ្ដាល បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​សន្លប់​ស្ដូកស្ដឹង​ទាំង​២​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១​ខែធ្នូ ឆ្នាំ ២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ទល់មុខ ខ្លោងទ្វារ​សាលា​គោក​បញ្ជាន់ ដែល​ស្ថិត​នៅ​ភូមិ​ចោម​ចៅ​៣​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ភាគី​ខាង​រថយន្ត​ម៉ាក FUSO ពណ៌​ក្រហម​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៦៧៥៦ បើក​បរ​ដោយ​បុរសម្នាក់មិនស្គាល់អត្ត​សញ្ញាណ ​។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​វ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​បុរស​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ប្រាប់​ថា គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ប្រេង​២​ប៊ីដុង​ផង បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​លិច លុះ មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ម៉ាក FUSO ខាងលើ​បើក​ឆ្លងផ្លូវ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ធ្វើ​ឲ្យ​ភាគី​ខាង​ម៉ូតូ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​បាន​បាន​បុក​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រង​របួសធ្ងន់ សន្លប់​ស្ដូកស្ដឹង​ទាំង​២​នាក់​តែ​ម្តង រីឯ​ប៊ីដុង​ប្រេង​បាន​បែកធ្លាយ​​ហូរ​ស្រោច​ពេញ​ផ្លូវ ចំណែក​រថយន្ត​ខាងលើ​បាន​បើក​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​ជិត​១០០​ម៉ែត្រ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ទុក​តែ​រថយន្ត​នៅ​ជិត​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែកឯ​ប៊ីដុង​ប្រេង​ដែល​បែក​ធ្លាយ​ហូរ​ស្រោច​លើ​ថ្នល់ បណ្តាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​រអិល​ដួល​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ