ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក​! មិន​តិច​ឡើយ​ម្តងនេះ​ចាំ​មើល​យក​ទៅ​ណា

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​អោយ​លោក ហ៊ុន សំ​អឿ​ន នាយ​រង​សង្កាត់​អូរ​ពងមាន់ ចុះ​បង្ក្រាប​រឹបអូស​ទ្វារ​បង្អួច​ឈើ​កែ​ច្នៃ​ដោយ​ខុសច្បាប់​ដឹក​ចេញពី​តំបន់​ភូមិសាស្ត្រ…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក អន ចាន់​សុ​ជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្តីទី​អោយ​លោក ហ៊ុន សំ​អឿ​ន នាយ​រង​សង្កាត់​អូរ​ពងមាន់ ចុះ​បង្ក្រាប​រឹបអូស​ទ្វារ​បង្អួច​ឈើ​កែ​ច្នៃ​ដោយ​ខុសច្បាប់​ដឹក​ចេញពី​តំបន់​ភូមិសាស្ត្រ ភូមិ​ស្រែ​គរ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ទៅ​រក្សា​ទុក​នៅ​សង្កាត់​អូរ​ពងមាន់ និង​កសាង​សំណុំរឿង រួចរាល់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ បន្ទាប់​រឹបអូស​កាល ពី​យប់​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ស្ថិត​ក្នុង​ករណី​រឹបអូស​ទ្វារ​បង្អួច​ឈើ​ខាងលើ​អោយ​ដឹង​ថា ដោយសារ​តែ​ការ​កាប់​ឈើ​ព្រៃ​ដោយ​ខុសច្បាប់​កែ​ច្នៃ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​ដឹក​ជញ្ជូន​គ្មាន​លិខិតអនុញ្ញាត​ទើប​កម្លាំង​ជំនាញ​ចុះ​រឹបអូស​នៅ​ចំណុច​ចម្ការ​ចេក​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧៨ ប្រមាណ​ជា​២០០​ម៉ែត្រ ទល់មុខ​ផ្លូវ​ចូល​ស្ថានីយ៍​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិត​ក្នុងភូមិ​អូរ​លាង​គ្រួ​ស ឃុំ​ក្បាល រមាស ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​បន្ត​ថា ទ្វារ​បង្អួច​ឈើ​ខាងលើ​ជា​ផលិតផល​កែ​ច្នៃ​ពាក់កណ្តាល​សម្រេច ប្រភេទ​ឈើ​សុ​ក្រំ ដឹក​ចេញពី​ភូមិ​ស្រែ​គរ​ថ្មី ស្ទើរ​រាល់​យប់​តាម​មធ្យោបាយ​រថយន្ត​សាំង​យ៉ុ​ង ក្នុង​មួយ​យប់​ៗ​ប្រមាណ​ពី​៧​គ្រឿង​ទៅ​១០​គ្រឿង​យក​ទៅ​ដាក់​ក្នុង​ចម្ការ​ចេក​ចំណុច​ខាងលើ​ទើប​បន្ត​ដាក់​រថយន្ត​កែ​ច្នៃ​ដឹក​បន្ត​កាត់​តាម​ចំការ​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ទៅ​ទម្លាក់​នៅ​ព្រំប្រទល់​ខេត្តក្រចេះ ។

ប្រភព​បន្ត​ថា ទីតាំង​កែ​ច្នៃ​ទ្វារ​បង្អួច​ឈើ​ខាងលើ​ធ្លាប់​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ម្តង​រួច​មក​ហើយ តែ​បច្ចុប្បន្ន​ទីតាំង​នោះ​នៅ​បន្ត​បង្កើន​កែ​ច្នៃ​លើស​ដើម​ដែល​មាន​រហូត​ទៅ​ដល់​១០​កន្លែង ឯណោះ ។ ទាក់ទិន​ការ​បង្ក្រាប​នេះ​ដែរ​មាន​ស្ត្រី​២​នាក់​ដែល​បាន​អះអាង​ជា​ម្ចាស់​ម្នាក់​ឈ្មោះ ចែ​ពុ​យ និង​ម្នាក់​ទៀត ចែ​ពៅ បាន​ចេញ​មុខ​មក​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្នុង​ទឹកប្រាក់​ចំនួន​៨​លាន​រៀល​ជា​ថ្នូរ និង​ការ​មិន​រឹបអូស តែ​សមត្ថកិច្ច​បាន​អនុវត្តន៍​ទៅ​តាម​ច្បាប់​ដោយ​មិន​បាន​ធ្វើការ​សម្របសម្រួល​នោះ​ឡើយ ឈើ​ទាំងនោះ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​រឹបអូស និង​យក​រថយន្ត​មក​ស្ទូច​ដឹក​ជញ្ជូន​ទៅ​កាន់​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូរ​ពងមាន់​ថែរក្សា​ជា​សម្បត្តិ​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ