ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូន្មាន​ចិត្ត​កុំឱ្យ​ចេះ​ត្រឹមតែ​ហួងហែងឥតប្រយោជន៍

5 ឆ្នាំ មុន

អ្វី​ៗ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ទៀងទាត់ ឋិតថេរ​នោះ​ទេ​មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​យល់​ពី​សភាព​ពិត​បែប​នេះ​ហើយ បុគ្គល​មិន​គប្បី​ជាប់ជំពាក់​រហូត​ងប់​ង​ល់​ជ្រុល​ជ្រប់​ខូចចិត្ត​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ដែរ ។ ជន​ណា​ដែល​ហួងហែង​ថា អ្វី​ៗ​សុទ្ធតែ​ជា​របស់​អញ​ហ្នឹងឯង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់ គឺ​ចេះ​តែ​ចង់​ហួងហែង ការពារ…

អ្វី​ៗ​ក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ទៀងទាត់ ឋិតថេរ​នោះ​ទេ​មាន​តែ​ការ​វិនាស​ព្រាត់ប្រាស​ទៅ​ជា​ធម្មតា បើ​យល់​ពី​សភាព​ពិត​បែប​នេះ​ហើយ បុគ្គល​មិន​គប្បី​ជាប់ជំពាក់​រហូត​ងប់​ង​ល់​ជ្រុល​ជ្រប់​ខូចចិត្ត​ឡើយ ឯ​លោក​នេះ​ក៏​មិន​បាន​បង្រៀន​យើង​ឱ្យមក​គ្រប់គ្រង​ហួងហែង​ដែរ ។

ជន​ណា​ដែល​ហួងហែង​ថា អ្វី​ៗ​សុទ្ធតែ​ជា​របស់​អញ​ហ្នឹងឯង​ធ្វើ​ឱ្យ​ចិត្ត​មិន​ស្ងប់រម្ងាប់ គឺ​ចេះ​តែ​ចង់​ហួងហែង ការពារ ជន​នោះ​ក៏​កើតទុក្ខ ខូចចិត្ត រស់នៅ​គ្មាន​សេចក្ដីសុខ ព្រោះតែ​ថែរក្សា​មិន​បាន​ឋិតថេរ​ដូច​បំណង ។

នៅ​ក្នុង​គម្ពីរ​ទស្សនវិជ្ជា​ដែល​មាន​ចំណងជើង​ថា អដ្ឋង្គិក​មគ្គ​ជា​ផ្លូវ​នាំ​ទៅ​រក​សន្តិភាព​បាន​អប់រំ​ថា បើ​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​គេ​មានចិត្ត​ទៅ​ចោល​យើង ក្នុង​ស្ថានភាព​បែប​នេះ​យើង​កុំ​ឃុំឃាំង កុំ​រារាំង​បំណង​របស់​គេ​អី គួរ​ឲ្យ​អភ័យ មាន​អធ្យាស្រ័យ​ផ្តល់​ក្តី​សន្តោស អនុញ្ញាត​ឱ្យ​គេ​ទៅ​ចុះ ហើយ​ក៏​មិន​ចាំបាច់​លំបាក​ថែរក្សា និង​មិន​លំបាក​សោយសោក​រហូត ទៅ​សេព​គ្រឿង​ស្រវឹង​បំភ្លេច​ទុក្ខ បំភ្លេច​ការ​ឈឺចាប់​នោះ​ក៏​ទេ​ដែរ នាំ​តែ​លំបាក​ខ្លួនឯង​ទេ ។

កាលបើ​បុគ្គល​យល់​ពី​ការ​ពិត​បែប​នេះ​ហើយ គួរ​ចេះ​ទូន្មាន​ជីវិត​រស់នៅ​ជាមួយនឹង​ខ្លួនឯង​ឲ្យ​បាន​ល្អ រស់នៅ​ជាមួយនឹង​ស្មារតី​រឹង​មាំ ចង​ចាំ​ខ្លួនឯង​ជា​និច្ច​គឺជា​រឿង​ប្រសើរ​បំផុត ។