ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ក្រោយ​ឲ្យ​រាង ! ទេព បូ​ព្រឹក្ស ទទួល​បាន​សំណង​ជំងឺ​ចិត្ត​ហើយ​តែ​មិនមែន​១០​ម៉ឺន​$​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ ខែធ្នូ នេះ​កញ្ញា​ទេព បូ​ព្រឹក្ស បាន​ព្រមព្រៀង​បញ្ចប់រឿង​ជន​បង្ក​ជះ​ស្រា​បៀរ​មក​លើ​កញ្ញា ខណៈ​ពេល​កំពុង​តែ​ច្រៀង​នោះ ។ ពេល​នេះ​ជន…

រាជធានី​ភ្នំពេញ ៖ គិត​មក​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៨ ខែធ្នូ នេះ​កញ្ញា​ទេព បូ​ព្រឹក្ស បាន​ព្រមព្រៀង​បញ្ចប់រឿង​ជន​បង្ក​ជះ​ស្រា​បៀរ​មក​លើ​កញ្ញា ខណៈ​ពេល​កំពុង​តែ​ច្រៀង​នោះ ។ ពេល​នេះ​ជន បង្ក​បាន​សងជំងឺចិត្ត​ទៅ​លើ​នាង​ចំនួន​១០,០០០​ដុល្លារ ដែល​ពី​មុន​នាង​ទារ​ចំនួន​១០​ម៉ឺន​ដុល្លារ ។

ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន កញ្ញា ទេព បូ​ព្រឹក្ស ដែល​ជាតា​រា​ជួរ​មុខ​មួយ​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ល្បី​បាន​និយាយ​ថា សម្រាប់​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​នេះ កញ្ញា​នឹង​បរិច្ចាគ​៣,០០០​ដុល្លារ ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ហើយ​នៅ​សល់​៧,០០០​ដុល្លារ​ទៀត ត្រូវ​ផ្តល់​ជូន​សមាគម​អ្នកសិល្បៈ​សម្រាប់​ចាត់ចែង​បន្ត ។

រីឯ​ជន​បង្ក​ឈ្មោះ ឆេ​ង រស្មី លោក​បាន​ទទួលស្គាល់​ពី​ទោស​របស់​ខ្លួន​ដោយ​បាន​និយាយ​សារភាព​ថា ខ្លួន​បាន​ទទួលស្គាល់​កំហុស​ហើយ ដោយសារ​តែ​ពេល​នោះ​ខ្លួន​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង មិន​អាច​គ្រប់គ្រង​ស្មារតី​បាន និង​លោក​សន្យា​ថា លែង​ឲ្យ​មាន​កំហុស​បែប​នេះ​កើតឡើង​ម្តងទៀត​ហើយ ៕

គូររំលឹក ៖ថៅកែ​ហាង​«​សមុទ្រ​»​បំផ្លាញ​កាមេរ៉ា​ចោល​ឬ? ករណី​កញ្ញា​ទេព បូ​ព្រឹក្ស​…(មានវីដេអូ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ