ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ហាង​«​សមុទ្រ​»​បំផ្លាញ​កាមេរ៉ា​ចោល​ឬ? ករណី​កញ្ញា​ទេព បូ​ព្រឹក្ស​…(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​បន្ត​ឲ្យ​ដឹង​ថា គិត​មក​ដល់​សៀ​ល​ថ្ងៃ​ទី​២៦ ធ្នូ នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ភាគី​ខាង​ជន​បង្ក​ឡើយ បើ​ទោះបី​កញ្ញា​ទេព បូ​ព្រឹក្ស…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បាន​បន្ត​ឲ្យ​ដឹង​ថា គិត​មក​ដល់​សៀ​ល​ថ្ងៃ​ទី​២៦ ធ្នូ នេះ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ និង​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​ភាគី​ខាង​ជន​បង្ក​ឡើយ បើ​ទោះបី​កញ្ញា​ទេព បូ​ព្រឹក្ស បាន​មក​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ជនសង្ស័យ។

សេចក្តីរាយការណ៍​បន្ត កញ្ញា​ទេព បូ​ព្រឹក្ស បាន​ប្តឹង​ទៅ​បុរស​ជន​បង្ក រួម​ទាំង​ថៅកែ​ហាង នឹង​ក្រុមហ៊ុនស្រា​បៀរ​(hite) ដែល​បាន​នាំ​នាង​មក​ច្រៀង ដែល​មិន​បាន​គិត​ពី​សុវត្ថិភាព​របស់​នាង បណ្តោយ​ឲ្យ​ជនសង្ស័យ​ជះ​ស្រា​មក​លើ​នាង ហើយ​នាង​ទាមទា​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ ហើយ​ប្រាក់​នោះ​យក​ទៅ​ឧ​បត្ត​ម្ភ​ទៅ​លើ​កុមារ​កំព្រា និង​មនុស្សធម៌ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ហាង​នោះសង្ស័យ​បាន​បំផ្លាញ​ភ័ស្តុតាង ទាំង​កាមេរ៉ា​សុវត្ថិភាព គឺ​ព្រោះនៅ​ពេល​សមត្ថកិច្ច​សួរ​ទៅ ​គឺ​អត់​មាន​ភ័ស្តុតាងអ្វី​ទាំងអស់ ។

សូមបញ្ជាក់ ៖ ក្រុមហ៊ុនស្រា​បៀរ​ខាងលើ​បាន​អ​ញ្ចើ​ញ​នាង​មក​ក្នុង​តម្លៃ​៩០០​ដុល្លារ​មក​ច្រៀង​ដើម្បី​ប្រ​ម៉ូត​ស្រា​បៀរ​ឲ្យ​ក្រុមហ៊ុន តែ​កំពុង​តែ​ច្រៀង​នោះ​ក៏​មាន​ជន​មិនល្អ​ម្នាក់​បាន​ជះ​ស្រា​ដាក់​នាង ដែល​ជា​តារាចម្រៀង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ