ខេត្តកំពង់ចាម ៖ ឃ្លាំងស្តុកគ្រាប់មួយកន្លែង នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តដែលមានទំហំ
ប្រមាណ១០ម៉ែត្របួនជ្រុងដែលបន្សល់ទុកពីការផ្ទុះ កាលពី២៧ឆ្នាំមុនត្រូវបានកម្លាំងរបស់អង្គការ
CMAC បានបើកយុទ្ធនាការប្រមូលអស់ ហើយដោយបានប្រមាណជា៧តោន ។
លោកគីម ហៀង នាយផ្នែកត្រួតពិនិត្យគុណភាពរបស់ CMAC ប្រាប់ឲ្យដឹងនៅរសៀល ថ្ងៃទី២៧ ធ្ន២០១៨ ថា ដោយមានស្នើសុំពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តឲ្យកម្លាំង
របស់ស៊ីម៉ាកមករាវគ្រាប់ដែលបានកប់នៅក្នុងឃ្លាំងក្នុងដី នៅក្រោយសាលប្រជុំរបស់ស្នងការដ្ឋាននគរ
បាលខេត្ត ដោយបានចុះមកហ៊ុំព័ទ្ធ និងបានប្រើប្រាស់ឧបករណ៍រាវរកគ្រាប់ដែលកប់ក្នុងដីរួមនឹងមាន
គ្រឿងចក្រ០១គ្រឿងផងដែរ ។
លោកគឹម ហៀង នាយផ្នែកត្រួតពិនិត្យគុណភាពរបស់ CMAC ប្រាប់បន្តថា សម្រាប់យុទ្ធនាការរកគ្រាប់
ដែលកប់នៅក្នុងដីនោះត្រូវបានចំណាយពេលអស់ជាច្រើនថ្ងៃ ហើយជាលទ្ធផលបានរួមមានដូចជា
គ្រាប់105mm 120mm 82mm 60mm DK82 បានសរុបចំនួនប្រមាណ៧តោន ដោយមានច្រេះស៊ីតែគ្រាប់នូវមានគុណភាពនូវឡើយ ។ តែមិនអាចយកទៅប្រើការកើតនោះទេត្រូវបានដឹកតាមរថយន្តរបស់អង្គភាពស៊ីម៉ាកយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព បន្ទាប់មក និងសុំគោលការណ៍ទៅអគ្គនាយ
កស៊ីម៉ាក ដើម្បីមានយកទៅកម្ទេចចោលប្រមាណជាង២តោនកន្លះ អាចនៅក្នុងទឹកដីខេត្តត្បូងឃ្មុំពេលខាងមុខ និងនៅសល់នោះត្រូវបន្សាបគ្រាប់តាមបច្ចេកទេស ដើម្បីយកទៅដាក់តាំងសម្រាប់ឲ្យមនុស្សមើលក្នុងអង្គភាពស៊ីម៉ាក ។
លោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរងនគរបាលខេត្តទទួលបន្ទុកអាវុធជាតិផ្ទុះ និងអគ្គិភ័យបញ្ជាក់ឲ្យដឹងដែរថា នៅព្រឹកថ្ងៃទី២៧ ធ្នូ ២០១៨ បានរៀបចំពិធីប្រគល់ទីតាំងឃ្លាំងគ្រាប់ចាស់ ដែលបានសម្អាតរួច លើផ្ទៃដីទំហំ៤៤០ម៉ែត្រការ៉េ ជម្រៅ២ម៉ែត្រកន្លះគ្រាប់ដែលប្រមូលបានក្នុងនោះមានដូចជា មីនប្រឆាំងមនុស្សចំនួន៣៣គ្រាប់ គ្រាប់គ្រប់ប្រភេទចំនួន៥៩១គ្រាប់ គ្រាប់កាំភ្លើងដៃចំនួន២១១៨គីឡូក្រាម និងគ្រាប់ផ្សេងៗទៀតមានទង្ងន់ប្រមាណ៧តោន ។
ត្រូវបានលោក កៅ សុខអាន អភិបាលខេត្តស្តីទី និងជាប្រធានគណៈកម្មការសកម្មភាពកំចាត់មីនប្រចាំខេត្តបានចូលរួមប្រគល់ជាមួយនឹងលោក អ៊ុំ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពចំចាត់មីនកម្ពុជា CMAC និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សំ ហេង ស្នងការរងនគរបាលខេត្តចូលរួមផងដែរ ៕

ចែករំលែកព័តមាននេះ