ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោប​បាន​ទាំងអស់​…​មន្ត្រី​ដែល​ពាក់ព័ន្ធ​លើ​ករណី​ដេញ​ឡាន​​ដឹក​ឈើ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ នេះ ​​អ្នក​ពាក់ព័ន្ធ​លើ​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ក្នុងពេល​ប្រដេញ​រថយន្ត​ដឹកឈើ​ បណ្តាល​ឱ្យ​ក្រឡាប់​​និងមាន​​មនុស្ស​ស្លាប់ និង​មនុស្ស​របួស…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ នេះ ​​អ្នក​ពាក់ព័ន្ធ​លើ​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ក្នុងពេល​ប្រដេញ​រថយន្ត​ដឹកឈើ​ បណ្តាល​ឱ្យ​ក្រឡាប់​​និងមាន​​មនុស្ស​ស្លាប់ និង​មនុស្ស​របួស ធ្ងន់ នោះ ​​គឺ​បាន​នាំ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើ​យ​ បន្ទាប់​ពី​សមត្ថកិច្ច​បើក​ការ​ស៊ើប​អង្កេត​​ជា​ជំហាន​ដំបូង​រួច ។

សេចក្តីរាយការណ៍​បន្ត​ថា កាលពី​វេលា​ម៉ោង​១០ និង​៤១​នាទី​យប់​ថ្ងៃ​ទី​២៧ ធ្នូ កម្លាំង​នគរបាល​បាល​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជូន​ខ្លួន​អ្នក​ពាក់ព័ន្ធ ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​បន្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​។

ប្រភព​បន្ត​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​លើ​ករណី​នេះ ទី​១-​លោក​វរសេនីយ៍ទោ យូ រ៉ា​វុ​ធ ប្រធាន​ស្នាក់​ការ​ការិយាល័យ​ទី​២​កងទ័ពជើងគោក ប្រចាំ​ខេត្តមណ្ឌលគិរី ទី​២-​លោក សៀង ចំ​រ៉ុ​ង នគរបាល​អត្តសញ្ញាណ​កម្ម ទី​៣-​លោក វ៉ា​ន់ រួន នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​ទី​៤-​លោក ស្រ៊ុ​ន ឈួ​ន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ។

គួរ​រំលឹក​ថា មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ នៅ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​បំផុត រវាង​រថយន្ត​ប្រដេញ​គ្នា​លើ​ផ្លូវជាតិ​រហូត​ក្រឡាប់ ហើយ​ជ្រុល​បុក​ផ្ទះ​១​ខ្នង​ទៀត​បាក់បែក​រាប​ដល់​ដី កើតឡើង​កាលពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ត្រង់​ចំណុច​km 136 ក្នុងភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា ភាគី​រថយន្ត​ដឹកឈើ អ្នកបើកបរ​ឈ្មោះ​មាស ធា​រ័​ត្ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​(​របួសធ្ងន់ ) រស់នៅ​ភូមិ​កា​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ។ អ្នក​រួម​ដំណើ​ឈ្មោះ​ហេង ម៉េ​ង​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួសធ្ងន់ និង​ឈ្មោះ​ពុធ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ រង​របួសធ្ងន់ ។ រីឯ​ជន​រង​គ្រោះ​នៅ​ក្នុងផ្ទះ ឈ្មោះ​លី ណា​រី ភេទ​ស្រី អាយុ​៦៥​ឆ្នាំ បាន​ស្លាប់ ខណៈ​គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ ។ ដោយឡែក ម្ចាស់​រថយន្ត​ប្រភេទ​ឆ្លាម ពុំ​ស្គាល់​អត្តសញ្ញាណ ។

​ពាក់ព័ន្ធរឿង៖ នេះ​ជា​សោកនាដកម្ម​ដ៏​រន្ធត់​បំផុត​…​ក្នុង​ពេល​ឡាន​៥​គ្រឿង​ប្រដេញ​ឡាន​ដឹកឈើ​

អត្ថបទសរសេរ ដោយ