ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​បែប​នេះ​រាង​ស្អាត

5 ឆ្នាំ មុន

របៀប​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ព្រមទាំង​សុខភាព​ល្អ​ទៀត​ផង ។ 1.​ផ្លែ​ឈើ​មាន​ចែក​ចេញ​ជា​ច្រើន​ពណ៌ ច្រើន​ប្រភេទ ហើយ​ប្រភេទ​នីមួយ​ៗ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ឈើ​គ្រប់​ប្រភេទ​រាល់ថ្ងៃ ទើប​អាច​ជួយ​ធ្វើ​ឲ្យ​សម្រស់​អ្នក​ស្អាត ព្រមទាំង​មាន​សុខភាព​ល្អ​ទៀត​ផង…

របៀប​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ព្រមទាំង​សុខភាព​ល្អ​ទៀត​ផង ។

1.​ផ្លែ​ឈើ​មាន​ចែក​ចេញ​ជា​ច្រើន​ពណ៌ ច្រើន​ប្រភេទ ហើយ​ប្រភេទ​នីមួយ​ៗ​សុទ្ធតែ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​អ្នក ។ ដូចនេះ​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ឈើ​គ្រប់​ប្រភេទ​រាល់ថ្ងៃ ទើប​អាច​ជួយ​ធ្វើ​ឲ្យ​សម្រស់​អ្នក​ស្អាត ព្រមទាំង​មាន​សុខភាព​ល្អ​ទៀត​ផង ។

2.​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ឈើ​ក្នុង​ចន្លោះ​២​ម៉ោង​ក្រោយ​បាយ​រួច ព្រោះ​វា​ជា​ពេលវេលា​ល្អ​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ធាត់ ។ ជា​ពិសេស​អាច​ទប់​មិន​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​អ្នក​ឡើង​ខ្ពស់​ទៀត​ផង ។

3.​អ្នក​មិន​គួរ​ពិសារ​ផ្លែ​ឈើ​ក្នុង​ពេល​ឃ្លាន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​ក្នុង​រាង​កាយ​អ្នក​ធ្លាក់​ចុះ ថែម​ទាំង​រារាំង​មិន​ឲ្យ​រាង​កាយ​អ្នក​អាច​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ផង​ដែរ ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​សុខភាព​អ្នក​ទ្រុឌទ្រោម​ផង​ដែរ ។

4.​ពេល​ដែល​អ្នក​ពីសារ​ផ្លែ​ឈើ អ្នក​គួរតែ​បរិភោគ​ទាំងមូល មិន​គួរ​កិន​យក​ទឹក​ឡើយ ។ ការ​ញ៉ាំ​ទាំងមូល​អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ទទួល​បាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដោយ​ធ្វើ​ឲ្យ​សុខភាព​អ្នក​ល្អ ព្រមទាំង​មាន​សម្រស់​សម្អាត​ទៀត ។

ញ៉ាំ​ផ្លែ​ឈើ​បែប​នេះ ធ្វើ​ឲ្យ​រាង​ស្អាត ព្រមទាំង​សុខភាព​ល្អ​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ