ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេ​! កូនក្រមុំ​ដ៏​ស្រស់​ស្អាត​លោក នៅ ស៊ី​នឿ​ន ជា​នរណា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​នៅ ស៊ី​នឿ​ន ដែល​មហាជន​ដឹង​ថា ជា​តារាចម្រៀង​ហង្ស​មាស ជា​យូរ​មក​ហើយ​នោះ បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​នៅ ស៊ី​នឿ​ន ដែល​មហាជន​ដឹង​ថា ជា​តារាចម្រៀង​ហង្ស​មាស ជា​យូរ​មក​ហើយ​នោះ បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ក្នុង​បរិវេណ​បុរី​ភិ​ភព​ថ្មី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

នេះ​ពិតជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​មិត្ត​ដែល​គាំទ្រ​តារា​រូប​នេះ និង​តែងតែ​ចង់​ដឹង​ថា ក្រោយ​លេច​ឭ​រឿង​ស្នេហ៍​មិន​ច្បាស់ តើ​នារី​មួយ​ណា​ជា​គូ​ពិត? លោក នៅ ស៊ី​នឿ​ន ពិតជា​ស្រស់​សង្ហារ​ខ្លាំង​ណាស់ ក្នុង​ឈុត​ប្រពៃណី​បុរាណ​ខ្មែរ ជា​ពិសេស​គូ​ដណ្តឹង​របស់​លោក​ពិតជា​ស្រស់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់ ។

ពិធី​ភ្ជាប់ពាក្យ​របស់ នៅ ស៊ី​នឿ​ន ជាមួយ​កូនក្រមុំ​ដ៏​ស្រស់​ស្អាត​ជា​ជនជាតិ​អា​មេ​រិ​ក​ឈ្មោះ Dominique Som មាន​ជំនាញ​ខាង​សាឡ​ន ប្រៀប​ដូច​ពិធី​មង្គលការ​ទៅ​ហើយ ពីព្រោះ​មាន​ពិធីហែជំនូន បំពាក់​ចិញ្ចៀន និង​ចងដៃ ព្រមទាំង​មាន​ពិសា​ភោជនីយ​អាហារ​ជាង​៣០​តុ​ផង​ដែរ ។ សម្រាប់​ព្រឹក​នេះ មាន​តែ​វត្តមាន​សិល្ប​ការិនី​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចូលរួម ដូច​ជា សុគន្ធ នី​សា និង សុខ សីឡា​លី​ន …​។​ល​។

តាម​គម្រោង​កម្មវិធី​គ្រោង​រៀបចំ​ពេល​ព្រឹក​ទទួល​អាហារ ហើយ​ល្ងាច​មានការ​ជួបជុំ​សិល្បករ​ជប់លៀង​រាំ​កម្សាន្ត​ដល់​យប់​។ គម្រោង​រៀប​ការ​នៅ ស៊ី​នឿ​ន អាច​នឹង​រៀបចំ​នៅ​ចុងឆ្នាំ​២០១៩​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ