ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្អ ហួស បញ្ជាក់​ពី​ឈុត​តំណាង​ជាតិ​ឆ្នាំ​នេះ គឺជា​ការ​លើក​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវតី ល្អ ហួស បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​នាំ​យក​ឈុត​តំណាង​ជាតិ ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​នៃ​ការ​ប្រកួត​បវរកញ្ញា ដែល​មាន​បេក្ខភាព​ប្រកួតប្រជែង​មក​ជាង​៤០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ យុវតី ល្អ ហួស បាន​ប្រកាស​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​នាំ​យក​ឈុត​តំណាង​ជាតិ ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​នៃ​ការ​ប្រកួត​បវរកញ្ញា ដែល​មាន​បេក្ខភាព​ប្រកួតប្រជែង​មក​ជាង​៤០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក ខណៈ​ពេល​ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​នេះ ។

ការ​ប្រកាស​ខាងលើ​ពី ល្អ ហួស នា​ពេល​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាង​បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម ដោយ​គ្រង​ឈុត​អប្សរា​ពណ៌​មាស ដោយ​មានការ​រចនា​រូប​ប្រាសាទអង្គរវត្ត​នៅ​ពីមុខ ដែល​មើល​ស្រស់​ស្អាត និង​ទាក់ទាញ​យ៉ាងខ្លាំង ។

ជាមួយនឹង​ការ​បង្ហាញ​ឈុត​ដ៏​ល្អ​ឯក​មួយ​នេះ ល្អ ហួស ក៏​បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រ​ដ៏​មាន​អត្ថន័យ​ថា នេះ​គឺជា​របស់​ពិត មានឈ្មោះ​ថា​ជា «​ខ្មែរ​» នេះ គឺជា​ប្រទេស​ដែល​មាន​វប្បធម៌ និង​អរិយធម៌​ពិតប្រាកដ មិនមែន​ជា AI ។

នាង​ថា នាង​មក​ដើម្បី​ផ្សព្វផ្សាយ​អោយ​ពិភពលោក​បានដឹង​ថា​នេះ ជា​សម្បត្តិ​របស់​ដូនតា
«​ខ្មែរ​»​មាន​តែ​មួយ គ្មាន​ពីរ​នៅ​លើ​លោក​នេះ 🇰🇭 កូន​ខ្មែរ​គ្រប់​ៗ​រូប​ចូល​នាំ​គ្នា​ថែរក្សា​សម្បត្តិ​មួយ​នេះ​ឲ្យ​គង់វង្ស​តរៀង​ទៅ ។

ដោយឡែក បន្ទាប់​ពី​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ខាងលើ​នេះ ល្អ ហួស ក៏​បាន​គូសបញ្ជាក់​បន្ថែម​ចំពោះ​ឈុត​មួយ​ថា ឈុត​តំណាង​ជាតិ​ឆ្នាំ​នេះ ដូច​លើក​ប្រទេស​កម្ពុជា អោយ​ពិភពលោក​បានឃើញ​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​មាន​បេក្ខភាព​ប្រកួត​ជាង​40​ប្រទេស នេះ​ជា​អ្វី​ដែល​នាង​ខ្ញុំ​អាច​ជួយ​លើក​កិត្តិយស​ប្រទេស​កម្ពុជា​បាន ។

តាម​រយៈ​សំ​ណេ​រ​ខាងលើ​នេះ គេ​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើការ​ខម​មិន ដោយ​ម្នាក់​ៗ​ពិត​សម្តែង​នូវ​មោទនភាព និង​ស្ងើច​ស​សើរ​ទៅ​កាន់ ល្អ ហួស ខណៈ​ពេល​ដែល​គេ​ដាក់​ក្តី​រំពឹង​ថា បេក្ខភាព​ដែល​ជា​គ្រាប់ពេជ្រ​កម្ពុជា​រូប​នេះ នឹង​ធ្វើ​បាន​ល្អ និង​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​ប្រកួត​បវរកញ្ញា​នា​ពេល​ខាង​មុខ​នេះ ។

គួរ​បញ្ជាក់​ថា ល្អ ហួស កំពុង​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​លំដាប់​អន្តរជាតិ​ដ៏​ធំ​មួយ​នា​ពេល​ខាង​មុខ ។
យ៉ាងណា បើ​ទោះបីជា​រហូត​មក​ទល់​នា​ពេល​នេះ ល្អ ហួស នៅ​មិន​ទាន់​បង្ហើប​ពី​ការ​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​ណាមួយ​ក៏​ដោយ ប៉ុន្តែ​យុវតី​ដ៏​មាន​សមត្ថភាព​របស់​កម្ពុជា​រូប​នេះ បាន​នឹង​កំពុង​ហាត់​ពុត​លុត​ដុំ​នូវ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត សម្រាប់​ការ​ប្រកួតប្រជែង​ជា​អន្តរជាតិ​នា​ពេល​ខាង​មុខ​នេះ ។

អ្វី​ដែល​ពិសេស​ទៀត​នោះ ល្អ ហួស ក៏​បាន​ត្រៀមខ្លួន​នឹង​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​តាមរយៈ​​ការ​សម្តែង​លើ​ទម្រង់​សិល្បៈ​ណាមួយ​ដែល​ជា​អត្តសញ្ញាណ​ពិត​របស់​ខ្មែរ​បង្ហាញ​អន្តរជាតិ​បានដឹង ក្នុង​ករណី​ដែល​ស្ថាប័ន​បវរកញ្ញា​ឆ្នាំ​នេះ បើក​ឲ្យ​បវរកញ្ញា​គ្រប់​បណ្តាល​ប្រទេស​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ