ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ម្នាក់​កំពុង​តែ​ដើរ​ទស្សនា​ប្រាសាទបាយ័ន​ស្រាប់តែ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ភ្លាម​ៗ​បន្ទាន់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ ដោយ​សារ​​ជម្ងឺ​គាំងបេះដូង នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ជំនាញ ។ ហេតុ​ការ​ជនបរទេស​ជនជាតិ​ចិន​ស្លាប់​​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​យប់​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ ដោយ​សារ​​ជម្ងឺ​គាំងបេះដូង នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​ជំនាញ ។ ហេតុ​ការ​ជនបរទេស​ជនជាតិ​ចិន​ស្លាប់​​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​យប់​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​នគរបាល​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ BAI CHANGJUN ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​PE១២៥៨៣៤៩ ទិដ្ឋាការ​ស្នាក់​នៅ​ប្រភេទ​EI(​មាន​សុពលភាព​០១​ខែ​) ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​បាន​បន្តដំណើរ​មក​កាន់​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្នាក់​នៅ​សណ្ឋាគារ គ្រី​ស្តា​ល់ បន្ទប់​លេខ​២០៣ ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ការ​សាកសួរ​ពី​មិត្តភក្តិ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រហែល​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ពេល​កំពុង​ទស្សនា​ប្រាសាទបាយ័ន ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​មាន​អាការ​មិន​ស្រួលខ្លួន ហើយ​ក៏​នាំ​គ្នា​ឱ្យ​អ្នកបកប្រែ​ភាសារ​ចិន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គ​រដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ​ភ្លាម​ៗ​ផង​ដែរ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១២​និង​០៥​នាទី​ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ទៅ ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​នៅ​លើ​ខ្លួន​សាកសព​ពុំ​មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់ ឡើយ និង​តាម​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការខេត្ត​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ជនជាតិ​ចិន​ត្រូវ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​អន្តរជាតិ​រ៉ូ​យ៉ា​ល់​អង្គរ បាន​ដឹក​បញ្ជូន​ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុ​ស្ស៊ី​) តាម​សំណូមពរ​របស់​មិត្តភក្តិ និង​តំណាង​ស្ថាន​កុងស៊ុល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ