ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ជីវិត​ស្ថិត​លើ​ទ​ង្វើ​សុចរិត​ទាំង​១០

5 ឆ្នាំ មុន

បើ​ជន​ប្រុស​ស្រី​ណា​ដើរ​តាម​គន្លង​នៃ​សេចក្តី​ល្អ​១០​ប្រការ​នេះ បុគ្គល​នោះ​នឹង​ក្លាយ​ខ្លួន​ជា​មនុស្ស​សុចរិត​សម្រាប់​សង្គម​ជាក់​ជា​មិន​ខាន ។ សេចក្តី​ល្អ​ទាំង​១០​ប្រការ​នោះ​គឺៈ ១-​ជា​អ្នកមាន​សីលធម៌​ប្រចាំ​ខ្លួន​ជា​និច្ច​, ២-​ត្រូវ​ស្វែងរក​ចំណេះវិជ្ជា ការ​ចេះ​ដឹង​មក​ដាក់​ទុក​ក្នុង​ខ្លួន​, ៣-​ត្រូវ​គប់​រកតែ​ជាមួយ​បណ្ឌិត ដែល​ជា​មិត្ត​ពិតប្រាកដ​, ៤-​ជា​មនុស្ស​ល្អ…

បើ​ជន​ប្រុស​ស្រី​ណា​ដើរ​តាម​គន្លង​នៃ​សេចក្តី​ល្អ​១០​ប្រការ​នេះ បុគ្គល​នោះ​នឹង​ក្លាយ​ខ្លួន​ជា​មនុស្ស​សុចរិត​សម្រាប់​សង្គម​ជាក់​ជា​មិន​ខាន ។

សេចក្តី​ល្អ​ទាំង​១០​ប្រការ​នោះ​គឺៈ ១-​ជា​អ្នកមាន​សីលធម៌​ប្រចាំ​ខ្លួន​ជា​និច្ច​, ២-​ត្រូវ​ស្វែងរក​ចំណេះវិជ្ជា ការ​ចេះ​ដឹង​មក​ដាក់​ទុក​ក្នុង​ខ្លួន​, ៣-​ត្រូវ​គប់​រកតែ​ជាមួយ​បណ្ឌិត ដែល​ជា​មិត្ត​ពិតប្រាកដ​, ៤-​ជា​មនុស្ស​ល្អ ប្រដៅ​ងាយ​, ៥-​គប្បី​ចេះ​ជួយ​ធ្វើ​កិច្ចការ​អ្នក​ដទៃ​ដោយ​ចិត្ត​ស្មោះ​, ៦-​ចេះ​ស្រឡាញ់​ធម៌​សប្បុរស សេពគប់​នឹង​អ្នកប្រាជ្ញ​, ៧-​មាន​ព្យាយាម​ដោយ​អំណត់​អត់ធន់​សព្វ​កិច្ចការ​, ៨-​ត្រូវ​ចេះ​សន្តោស​ចំពោះ​បច្ច័យ​៤ និង​ចំពោះ​របស់​ដែល​មាន​, ៩-​មាន​ស្មារតី​ដឹង​មុខ​នាទី​របស់​ខ្លួន កុំ​បៀតបៀន​ការងារ​គេ និង​១០-​ជា​អ្នកដឹង​សេចក្តី​ពិត​របស់​ជីវិត គឺ​ត្រូវ​ដឹង​ថា គ្រប់​ជីវិត​ដែល​កើតមក​ហើយ​រមែង​បែកធ្លាយ​ទៅ​វិញ​ជា​ធម្មតា ទើប​មិន​គួរ​ប្រមាទ​ក្នុង​ជីវិត និង​ត្រូវ​រក​ផ្លូវ​ចេញ​ឱ្យ​បាន​ផុត​ទុក្ខ​ដោយ​ការ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត ។

ជន​ប្រុស​ស្រី​ណា​ប្រព្រឹត្ត​បាន ធ្វើខ្លួន​ទៅ​តាម​សេចក្តី​ល្អ​ទាំង​ដប់​ប្រការ​នេះ លោក​ហៅ​ថា​ជា​មនុស្ស​គំរូ​ដល់​អ្នកផង​ទាំងពួង ។