ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​នី ម៉ា​លី​ណា ខ្លាច​ស្នេហ៍​ជូរ​ផ្អូម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៨ តារា​សម្ដែង​កញ្ញា នី ម៉ា​លី​ណា មិន​ទុក​ចំណង​ស្នេហ៍​ឲ្យ​នៅ​យូរ​ទេ​ខ្លាច​ជូរ​ផ្អូម ដោយ​គ្រោង​រៀប​ការ​ឲ្យ​បាន​ឆាប់​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​ភ្ជាប់ពាក្យ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ២០១៨ តារា​សម្ដែង​កញ្ញា នី ម៉ា​លី​ណា មិន​ទុក​ចំណង​ស្នេហ៍​ឲ្យ​នៅ​យូរ​ទេ​ខ្លាច​ជូរ​ផ្អូម ដោយ​គ្រោង​រៀប​ការ​ឲ្យ​បាន​ឆាប់​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន ។
នៅ​មិន​ទាន់​កំណត់ពេល​រៀប​ការ​ច្បាស់​នៅឡើយ តែ​នី ម៉ា​លី​ណា គិត​ចង់​នៅ​ដើមឆ្នាំ​២០១៩ ។

កញ្ញា​នី ម៉ា​លី​ណា និយាយ​ថា រវាង​នាង និង​លោក​ទូច ផ​ល្លី ទើបតែ​បាន​ចាប់ផ្ដើម​សាង​ស្នេហ៍​កាលពី​អំឡុង​មួយ​ខែ​មុន​ភ្ជាប់ពាក្យ​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ជឿជាក់​ថា​បុរស​ដែល​នាង​សម្រេចចិត្ត​ដឹក​ដៃ​ធ្វើ​ជា​គូ​អនាគត​​នេះ​នឹង​ថែទាំ​នាង​បាន​ល្អ ។ «​ខ្ញុំ​មាន​និស្ស័យ​ជាមួយ​លោក​លើស​ពី​អ្នក​តាម​ស្រឡាញ់​នាង​ខ្ញុំ​ផ្សេង​ទៀត​ដូច​មេឃ និង​ដី ។ ក្នុង​នោះ​សូ​ម្បី​តែ​ចាស់ទុំ​ខាង​នាង​ខ្ញុំ ក៏​ស្រឡាញ់ និង​ពេញចិត្ត​ឥរិយា​បទ​របស់​គូស្នេហ៍ មិន​ខុស​ពី​នាង​ខ្ញុំ​ផង​ដែរ ទើប​នាង​ខ្ញុំ​យល់​ថា លោក​ជា​គូព្រេង ហើយ​អត់​ប្រើ​ពេល​សិក្សា​គ្នា​យូរ ដោយ​ដាក់​ថ្ងៃ​ឲ្យ​ចូល​ដណ្ដឹង​តែ​ម្ដង »​។

នាង​នី ម៉ា​លី​ណា «​ខ្ញុំ​មាន​គម្រោង​នឹង​រៀប​ការ​ជាមួយ​គូ​ដណ្តឹង​មិន​លើស​ពី​ខែកុម្ភ​:​ទេ ពោល​គឺ​នឹង​រៀបចំ​ឲ្យ​បាន​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ដើម្បី​យក​វេលា និង​ដើម្បី​កុំ​ឲ្យ​ទុក​យូរ​ជូរ​ផ្អូម នាំ​ឲ្យ​មានការ​លើក​ឡើង​ពី​នេះ​ពី​នោះ​។

ខ្ញុំ​មាន​គេ​តាម​ស្រឡាញ់​ច្រើន​កន្លង​មក តែ​មិន​រវល់ លុះ​មក​បាក់​លើ​គាត់​លឿន​និយាយ​លែង​ចេញ​តែ​ម្តង ព្រោះ​ស្គាល់គ្នា​១​ខែ​សោះ ក៏​កំណត់​ភ្ជាប់ពាក្យ ។ ការ​ភ្ជាប់ពាក្យ​លឿន​បែប​នេះ ដោយសារ​តែ​ខាង​ចាស់ទុំ​គាត់​ត្រូវរ៉ូវ​គ្នា ហើយ​ណាមួយ​ខាង​ប្រុស​គាត់​សឿង​ណាស់ ចូល​មក​សុំ​ស្រឡាញ់​នាង​ខ្ញុំ និង​ចូល​និយាយ ត្រង់​ៗ​ដល់​ចាស់ទុំ ។

ពួក​ខ្ញុំ​អត់​ទុក​យូរ​ទេ ប្រហែល​ការ​ចុង​ខែមករា ឬ​អំឡុង​ខែកុម្ភ​:​ហ្នឹងឯង និយាយ​រួម​រើស​ពេលវេលា​បាន​ពេល​ណា យក​ពេល​ណា កាន់តែ​ឆាប់​កាន់តែ​ល្អ​»​។

ហេតុផល​នៃ​ការ​សម្រេចចិត្ត​រៀប​ការ ដោយ​មិន​ទុក​យូរ​បែប​នេះ មិនមែន​ព្រោះតែ​នី ម៉ា​លី​ណា បារម្ភ​ខ្លាច​គូស្នេហ៍​ប្រែចិត្ត​ទេ ប៉ុន្តែ​អ្វី​ដែល​នាង និង​គ្រួសារ​ចង់បាន គឺ​ចង់​រៀប​ការ​ទាន់​ពេលវេលា​ល្អ​មុន​អំឡុង​ពេល​ចូល​ឆ្នាំ និង​សំខាន់​គឺ​រៀប​ការ​ឲ្យ​ចំ​ពេល​ល្អ​នៅ​អំឡុង​ចុង​ខែមករា និង​កុម្ភ​: ។

ចំពោះ​លោក​ទូច ផ​ល្លី មិន​រើសអើង ឬ​បិទ​សិទ្ធិ​នី ម៉ា​លី​ណា ប្រឡូក​ការងារ​សិល្ប​:​ទេ ដោយសារ​តែ​លោក​អតីត​ជា​អ្នកសិល្ប​:​ម្នាក់​ដែរ តែ​បាន​ងាក​ទៅ​ធ្វើ​ជំនួញ​ដីធ្លី នៅ​ក្នុង​រយ​:​ពេល​ចុង​ក្រោយ​នេះ ។ «​ខ្ញុំ​ឲ្យ​នាង​នៅ​តែ​ទទួល​សម្ដែង បើ​ទោះជា​រៀប​ការ​ហើយ ដោយ​គ្រាន់តែ​អាច​រយាល​ជាង​មុន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ