ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ទុ​យ លាតត្រដាង​ខ្លួនឯងលំបាក​រឿង​រ៉ាប់រង​ស្រី​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ចាប់តាំងពី​លោក​អឹុង រ​ដ្ឋា ហៅ​ទុ​យ​ពិធីករ​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​បាត់បង់​ម្តា​យមក លោក​​ហាក់​មាន​អារម្មណ៍​តានតឹង​ចេញពី​ក្នុង​ចិត្ត ។ ជា​រឿយ​ៗ​គេ​ឃើញ​ពិធីករ​អឹុ​ង រ​ដ្ឋា បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​​ផ្តោតអារម្មណ៍​ជ្រោង​គ្រួសារ​បើ​ទោះជា​លំបាក​យ៉ាងណា​ក្តី ។ លោក​គិត​គ្រួសារ​រហូត​សូ​ម្បី​តែ​រឿង​គូគាប់​ផ្ទាល់ខ្លួន​មិន​អើពើ​ផង…

រាជធានី​ភ្នំពេញ​៖​ចាប់តាំងពី​លោក​អឹុង រ​ដ្ឋា ហៅ​ទុ​យ​ពិធីករ​របស់​ទូរទស្សន៍​ស៊ី​ធី​អិន​បាត់បង់​ម្តា​យមក លោក​​ហាក់​មាន​អារម្មណ៍​តានតឹង​ចេញពី​ក្នុង​ចិត្ត ។ ជា​រឿយ​ៗ​គេ​ឃើញ​ពិធីករ​អឹុ​ង រ​ដ្ឋា បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​​ផ្តោតអារម្មណ៍​ជ្រោង​គ្រួសារ​បើ​ទោះជា​លំបាក​យ៉ាងណា​ក្តី ។ លោក​គិត​គ្រួសារ​រហូត​សូ​ម្បី​តែ​រឿង​គូគាប់​ផ្ទាល់ខ្លួន​មិន​អើពើ​ផង ។

ពិធីករ​អឹុង រ​ដ្ឋា ហៅ​ទុ​យ​ដែល​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង​យុគ ចិន្តា​ក្នុង​កម្មវិធី​«​សោភ័ណ​តន្ត្រី​ស៊ីធី​អិន​»​ជា​តន្ត្រី​ផ្សាយ​ផ្ទាល់​រាល់វេលា​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​នៅ​តែ​គេ​មើលឃើញ​ថា​លោក​ហាក់​ស្រពាប់​ស្រពោន​ចិត្ត​ចាប់​តាំងពី​ខ្សែជីវិត​មាន​ភាព​ញាំញី ដូច​ជា​ស្នេហ៍​មិន​សមប្រកប​បែកខ្ញែក​រហូត​លោក​មិន​ដែល​លាន់មាត់​បង្ហើ​ត​ថា​មាន​មនុស្ស​ស្រី​ថ្មី​ណា​ដែល​ដក់ចិត្ត​នោះ​ទេ​។ ភាគច្រើន​លោក​យក​អារម្មណ៍​គិតដល់​បញ្ហា​ក្រុម​គ្រួសារ​ដែល​មិន​អាច​បណ្តោយ​ឲ្យ​ដួល​បាន​ក្នុង​ពេល​បន្ទុក​ត្រូវ​តែ​បង្ហាញ​ភាព​រឹងប៉ឹង​ជាទី​បំផុត​។ ពិសេស​ក្រោយ​ពេល​ម្តាយ​លោក​បាន​ចែក​ឋាន អារម្មណ៍​តែ​ច្របល់​រឹតតែ​ប្រមូល​ការ​តាំងចិត្ត ។

កាលពី​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៨ លោក​ទុ​យ បាន​សរសេរ​សារ​មួយ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយសារ​នោះ​បង្កប់​នូវ​ភាព​តានតឹង ។ លោក​ទុ​យ​លើក​ឡើង​ថា ៖ «​អរគុណ​ទាំងអស់​គ្នា ខ្ញុំ​មិន​មាន​ជម្ងឺ​អី​ទេ ហេ​ី​យ​រឹតតែ​មិន​ចង់​ស្លាប់​ទៀត​។ ក៏​ប៉ុន្តែ​ប៉ុន្មាន​យប់​នេះ​ខ្ញុំ​ចេះ​តែ​យល់សប្តិ​ឃើ​ញ​ម្តាយ​ខ្ញុំ ហើយ​យប់​ខ្លះ​ខ្ញុំ​ដេក​យល់សប្តិ​ថា​ខ្លួន​ស្លាប់​ដូច​មែនទែន ។ ខ្ញុំ​ពិតជា​ខ្លាច​ស្លាប់​ណាស់​ព្រោះ​ខ្លាច​គ្មាន​អ្នក​ណា​មេ​ី​ល​ថែ ប្អូន​ៗ និង​ក្មួយ​ពិសេស​ពុក​របស់ខ្ញុំ ។

វី​ដេ​អូ​ដែល​ខ្ញំ​ថត​ខ្ញុំ​បង្ហោះ​ព្រោះតែ​មូលហេតុ​១​គត់ គឺ​ចង់​អរគុណ​ដល់​អ្នក​ដែល​ជួយ​ខ្ញុំ ជួយ​ប្អូន​ខ្ញុំ​កន្លង​មក ព្រោះ​ខ្ញំ​មិន​អាច​និយាយ​រឿង​ផ្ទាល់ខ្លួន​ក្នុង​ម៉ោង​ការងារ​នៅ​ស៊ី​ធី​អិ​បាន​ទេ ។​ខ្ញុំ​មិន​ចង់​គិត​ច្រើ​ន​ទេ​ក្នុង​រយៈ​៦​ឆ្នាំ​នេះ តែ​វិប្បដិសារី​យ៍​មួយ​នេះ​វា​តែងតែ​មក​មក​លង​បន្លាច​ខ្ញុំ​ស្ទេ​ី​រ​តែ​រាល់​យប់ ។

ខ្ញុំ​ថត​វី​ដេ​អូ​នេះ​គ្មាន​ទេ​ដើម្បី​ចង់បាន​ទទួល​ការ​អាណិត ឬ​ហេតុផល​ផ្សេង​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ចង់​អរគុណ​អ្នក​ទាំងនេះ​ចេញពី​បេះដូង​ពិត​ពិត​របស់ខ្ញុំ ដោយសារ​ខ្លាច​វេលា​ណាមួយ​ខ្ញុំ​ចាកចេញ​ទៅ​ដោយ​មិន​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​នេះ​ទៅ​កាន់​ពួក​គាត់ ។  បងប្អូន​ខ្លះ​អាច​វាយតម្លៃ​ខ្ញុំ​ទៅ​រឿង​ផ្សេង​តាម​គាត់​ចុះ តែ​សម្រាប់​ខ្ញុំ​វា​គប្បី​នឹង​មនសិការ​ខ្ញុំ ។ ខ្ញុំ​អរគុណ​អ្នក​គ្រប់​គ្នា​ដែល​បាន​មេ​ី​ល​វី​ដេ​អូ​របស់​ខ្ញុំបាទ បើ​ទោះ​នេះ​វា​ជា​រឿង​ផ្ទាល់ខ្លួន​ខ្ញុំ​ក៏​ដោយ »​។

លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល លោក​ទុ​យ​បាន​សរសេរ​រៀបរាប់​ថា «​ខ្ញុំ​មិន​មាន​ប្រពន្ធ​ទេ តែ​មាន​ស្រី​ច្រើន ហើយ​មាន​ភារៈ​ជួយ និង​ចិញ្ចឹម​ពួក​គេ ។ ស្រី​ម្នាក់​ឈ្មោះ​ប្អូន​ទី​២ ប្អូន​ទី​៣ ក្មួយ​ស្រី និង​ប្អូនប្រុស​ពៅ រួម​ទាំង​កូន​ប្រុស កំពុង​នៅ​សិក្សា ។ ពិសេស​សល់​លុយ​តិចតួច ទុក​សម្រាប់​ធ្វើបុណ្យ ឲ្យ​ស្រី​ម្នាក់​ទៀត ដែល​ចាក​ចោល​ខ្ញុំ គ្មាន​ថ្ងៃ​ត្រលប់ គឺ​ម្តាយ​ខ្ញុំ ។ ប្រាក់ខែ​ខ្ញុំ​១​ខែ ស្រី​របស់ខ្ញុំ​ទាំងនេះ ចាយ​មិន​ចង់​គ្រប់​ផង​។ អ៊ីចឹង​ខ្ញុំ​ពិតជា​មាន​ស្រី រួម​មាន​ទាំងប្រុស​ក្មេង​ផង ។ អ្នក​ដែល​ថា​ខ្ញុំ​មាន​ស្រី គឺ​ត្រឹមត្រូវ តែ​មិន​មាន​តែ​ម្នាក់​ទេ ។

មិនមែន​អាត្មា​និយម​ទេ តែ​ជា​ភារៈ​សម្រាប់​រៀមច្បង​គ្រួសារ មិន​ថា​ប្រុស ឬ​ជា​ស្រី ជា​ពិសេស​នៅ​មាន​ប្រុស​ម្នាក់​ទៀត ដែល​សំខាន់ គឺជា​លោកឳពុក​ខ្ញុំ ។ ខ្ញុំ​គឺ​សសរទ្រូង​នៃ​ភាព​កក់ក្តៅ​សម្រាប់​គ្រួសារ​របស់ខ្ញុំ បន្ទាប់​ពី​អត់​មាន​ម្តាយ​មើលថែ​បងប្អូន អ៊ីចឹង​ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​មើល ប្អូន​ៗ» ។ លោក​ទុ​យ​នៅ​ជា​បុរស​ពោះម៉ាយ បន្ទាប់​ពី​បាន​បែកបាក់​គ្នា​អស់​រយៈពេល​ច្រើន​ឆ្នាំ​ហើយ មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ