ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ឃើញ​ចិន​ម្នាក់​លោត​ពីលើ​ផ្ទះ​ទាំង​ដៃ​ជាប់​ខ្នោះ​…​ទើប​បែក​រឿង​ខ្ចាយ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​សេចក្តីរាយការណ៍​បឋម​​ឱ្យដឹងថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​យប់​ថ្ងៃ​ទី​២៥ ធ្នូ កម្លាំង​​សមត្ថ​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បង្ក្រាប​ករណី​ចាប់​ឃុំឃាំងនិង​បង្ខាំង​មនុស្ស​ ដោយ​ឃាត់ខ្លួន​បាន​សង្ស័យ​​ជា​ជនជាតិ​ចិន​​៤​នាក់ ។ ករណី​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ…

ខេត្តព្រះសីហនុ ៖ ​សេចក្តីរាយការណ៍​បឋម​​ឱ្យដឹងថា​ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​យប់​ថ្ងៃ​ទី​២៥ ធ្នូ កម្លាំង​​សមត្ថ​កិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ​បង្ក្រាប​ករណី​ចាប់​ឃុំឃាំងនិង​បង្ខាំង​មនុស្ស​ ដោយ​ឃាត់ខ្លួន​បាន​សង្ស័យ​​ជា​ជនជាតិ​ចិន​​៤​នាក់ ។ ករណី​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ដំបូង​​មានប្រជាពលរដ្ឋបាន​រាយការណ៍​ថា ឃើញ​​ជនជាតិ​ចិន​ម្នាក់ ភេទ​ប្រុស បាន​លោត​​ចេញ​ពីផ្ទះ​វីឡា​មួយ​ ​ស្ថិត​នៅភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដោយ​ដៃ​មាន​ជាប់​ខ្នោះ មិន​មាន​សម្លៀក​បំពាក់ ស្លៀក​តែ​ខោ​លី​អូរត់​ចូល​ព្រៃ​បាត់ ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​​ភ្លាម កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​សហ​ការ​​ជាមួយ​កម្លាំង​អធិ​ការដ្ឋាន​នគរបាល​ក្រុង កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៤ បាន​ចុះ​ទៅដល់​​ផ្ទះ​វីឡា​នោះ ។ ពេល​ទៅ​ដល់កម្លាំង​សមត្ថកិច្ច​យើង​បានឃើញ​ជនជាតិ​ចិន៤​នាក់ ប្រុស​ៗនៅ​មុខ​ផ្ទះ​វីឡា​នោះ ​កម្លាំងរបស់​យើង​បាន​ឃាត់​ឲ្យ​ពួក​គេ​នៅ​ស្ងៀម តែ​ពួក​គេ​បាន​ព្យាយាម​រត់ កម្លាំង​សមត្ថកិច្ច​របស់​យើង ​ក៏​ដេញ​តាម​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង៤​នាក់​នោះ​​តែ​ម្តង បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឲ្យ​ពួក​គេ​បើក​សោ​របង​ដើម្បី​ធ្វើ​រដ្ឋបាល តែ​ពួក​គេ​ប្រាប់​ថា កូនសោរ​នៅ​គ្នា​របស់​ពួក​គេ​ម្នាក់​ទៀត រត់គេច​ខ្លួន​បាត់​ហើយ ។

ដោយ​មានការ​អនុញ្ញាតិ​ពី​លោក​ព្រះ​រា​ជ្ញា នៃ​អយការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បានអោយ​កម្លាំង​សមត្ថកិច្ច​យើង កាត់​សោរ ដើម្បី​ធ្វើ​រដ្ឋបាល​ឆែកឆេរ ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​យើង បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ ។ -​ជន​រង​គ្រោះជា​ជនជាតិ​ចិន ភេទ​ប្រុស បាន​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ កម្លាំង​សមត្ថកិច្ច​យើង​កំពុងធ្វើការ​ស្វែងរក ។ -​ជនសង្ស័យ​ចំនួន ០៤​នាក់​៖ ១-​ឈ្មោះ HUANG WU ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ GUO PAN ហៅ A ZHENG ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខៈ EC០៧៨៩៤១៣ មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៣-​ឈ្មោះ ZHOU TAO TAO ហៅ XIAO YI ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ៤-​ឈ្មោះ LU SHENMAN ហៅ A YUE ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុម​ចងការ​ប្រាក់​តាម​កាស៊ីណូ មាន​ទីលំនៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ +

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ​ដំបង​ដែក​រលាស់ ០២​ដើម -​កន្ត្រៃ ០១ -​ស្កុ​ត ០១​ដុំ -​ខ្នោះដៃ ០១​គូរ -​ស្រោម​ខ្នោះ ០២ -​ដៃ​ស្មារ​ខាល​ខោអាវ បត់​រុំ​ស្កុ​ត ០១ -​ទូរស័ព្ទ​ដៃ​ចំនួន ០៦​គ្រឿង -​វ៉ា​លី​សំលៀក​បំពាក់ ០៤ ក្នុង​នោះ​មាន​សំលៀក​បំពាក់​មួយ​ចំនួន -​កាបូបស្ពាយ ០៣ ក្នុង​នោះ​មាន​សំលៀក​បំពាក់​មួយ​ចំនួន ។ ករណី​នេះ កើតឡើង​ដោយសារ​ជន​រង​គ្រោះ​បាន​ខ្ចី​លុយ​ពី​ក្រុម​ជនសង្ស័យ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ ពេល​លេង​ចាញ់​គ្មាន​លុយ​សង ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​ចាប់​យក​មក​ឃុំខ្លួន​នៅផ្ទះ​វីឡា​កន្លែង​កើត​ហេតុតែ​ម្តង លុះ​នៅ​ថ្ងៃ​ទី ២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨ និង ០០​នាទី ពេល​ក្រុម​ជនសង្ស័យ​កំពុង​ដេក​លក់ ជន​រង​គ្រោះ​ក៏​ឈ្លាត​ឳ​កាស​ផ្លោះ​របង​រត់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ហើយ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ឃើញ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​យើង​តែ​ម្តង ។

ចំពោះ​ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

អត្ថបទសរសេរ ដោយ