រាជធានីភ្នំពេញ ៖ ជនជាតិចិនចំនួន៧នាក់ក្នុងចំណោម១៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នៅព្រឹកថ្ងៃទី២៦ ធ្នូ នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។
ជនសង្ស័យ១-ឈ្មោះ WANG LONG ភេទប្រុស អាយុ៣០ឆ្នាំ ២-ឈ្មោះ YU HAO ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះ PENG CHONG ភេទប្រុស អាយុ៣០ឆ្នាំ ៤-ឈ្មោះ ឈឹង លីមីង ហៅ ហ្វាង សឺ ភេទប្រុស អាយុ៣០ឆ្នាំ ៥-ឈ្មោះ អ៊ូ រួយ ភេទប្រុស អាយុ១៩ឆ្នាំ ៦-ឈ្មោះ ZHOU YUAN ភេទប្រុស អាយុ៣១ឆ្នាំ និង៧-ឈ្មោះ DENG CHOAN QIANG ភេទប្រុស អាយុ៣០ឆ្នាំ ។
ប្រភពនៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានគេដឹងថា កាលពីវេលម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ មានករណីជនជាតិចិន២នាក់ ជិះរថយន្តម៉ាកឡិចស៊ីសអអិច៣០០ ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពចាប់ឈ្មោះ HAN XIAO FEI ជាជនជាតិចិនដូចគ្ នាដាក់ចូលក្នុងរថយន្ត នៅចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាតកាកាប ខណ្ឌពោធិសែនជ័យ យកទៅបង្ខាំងទុកធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ ។
ប្រភពបន្តថា ជនសង្ស័យបានចាប់ជនរងគ្រោះ យកទៅបង្ខាំងទុកនៅអាគារលេខ៦៩KJ ផ្លូវកាំកូស៊ីធី
ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានបក្សពួកចិនដូចគ្នាមួយចំនួន
ទៀតកំពុងរង់ចាំនៅទីនោះ ។ នៅពេលជនសង្ស័យបានចាប់ខ្លួនជនរងគ្រោះយកទៅបង្ខាំងទុក ក្រោយមកស្រាប់តែជនសង្ស័យ បានទូរស័ព្ទគំរាមទារប្រាក់ពីក្រុមក្រុមគ្រួសារជនរងគ្រោះចំនួន៦,០០០ដុល្លារអាមេ
រិក (ប្រាំមួយពាន់)ជាថ្នូរ និងការធ្វើទារុណកម្ម រួមទាំងការដោះលែងជនរងគ្រោះ ។
លុះថ្ងៃទី២៣ ធ្នូ ក្រុមគ្រួសារជនរងគ្រោះ ក៏បានទៅប្តឹងសមត្ថកិច្ច ដើម្បីឲ្យជួយសហការវែកមុខក្រុមឧក្រិដ្ឋជន ចាប់ជំរិតទារប្រាក់ ។ បានជានៅរសៀលថ្ងៃដដែលនោះ កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសយងមហាផ្ទៃ ធ្វើការឡោមព័ទចាប់ខ្លួនជនសង្ស័យនៅ ពេលពួកគេបានណាក់ក្រុមគ្រួសារជនរងគ្រោះឲ្យទៅទទួលយកប្រាក់ និងឈានដល់ក្រសោបទាំងសំបុក្រចំនួន១៥នាក់ នៅម្តុំកាំកូស៊ីធី ដែលពេលនោះសមត្តកិច្ច ក៏បានរំដោះជនរងគ្រោះពីកណ្តាប់ដៃក្រុមឧក្រិដ្ឋជនមកវិញដែរ ។
ក្រោយពេលរំដោះជនរងគ្រោះបានរៀបរាប់ប្រាប់សមត្តកិច្ចថា កាលពីថ្ងៃមិនចាំខែធ្នូ ឆ្នាំ ២០១៨ រូបគេបានខ្ចីប្រាក់ឈ្មោះ WANG ZIHIO ចំនួន២ ២០០ដុល្លារអាមេរិក(ពីរពាន់ពីររយ) និងគិតការប្រាក់៨០០ដុល្លារអាមេរិក ។ លុះវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ធ្នូ ម្ចាស់ប្រាក់ និងបក្សពួក បានជិះរថយន្តឡិចស៊ីសណាត់រូបគេទៅជួបនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលជួបគ្នាហើយជនសង្ស័យបានបង្ខំឲ្យរូបគេសងប្រាក់ចំនួន៣ ៥០០ ដុល្លារអាមេរិក (បីរយ) ពេលនោះពួកគេមិនទាន់បាននិយាយគ្នាស្រួលបួលផង ស្រាប់តែជនសង្ស័យចាប់ខ្លួនរុញចូលរថយន្តដឹកចេញទៅ និងបង្ខាំងទុកធ្វើទារុណកម្មជំរិតទារប្រាក់៦ពាន់ដុល្លារ ។
ករណីខាងលើនេះ ដំបូងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានធ្វើការឡោមព័តចាប់ខ្លួនជនជាតិចិនចំនួន១៥នាក់ ដាក់ដៃខ្នោះរឹងក្រញ៉ង់គ្រប់គ្នា ប៉ុន្តែនៅពេលនាំទៅសាកសួរ មានតែ៧នាក់ទេដែលពាក់ពន្ធករណីបង្ខំ និងជំរិតទារប្រាក់ ចំណែក៨នាក់ នគរបាលបានរាយការណ៍ជូនស្ថាប័នអយ្យការសាលាដំបូងថា ចាប់ស្ថិតក្នុងរងវង់ប្រតិបត្តការណ៍ ដូច្នោះតម្រូវឲ្យគេវិលទៅវិញ ។
ជនសង្ស័យ៧នាក់ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ ។

ចែករំលែកព័តមាននេះ