ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ពិតជា​ហ៊ាន​ណាស់​លួច​…​ក្រុមហ៊ុន​អា​មេ​រិ​ក​កាំ​ង

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​បាន​ជាប់ចោទ​លួច​កាប់​ដើម​ម៉ៃសាក់​របស់​ក្រុមហ៊ុន​អេស​អ​ភី​អ៊ិ​ន​ធើ​ណេ​សសិន​ណ​ល់ (​អា​មេ​រិ​ក​កាំ​ង​) អស់​ជា​ច្រើន​រយ​ដើម ដោយ​បាន​លើកដាក់​លើ​រថយន្ត​ក្នុង​បំណង​យក​ទៅ​លក់ តែ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ដកហូត​បាន​រថយន្ត និង​ត្រង់​ស៊ី​ន័​រ​មួយ​គ្រឿង…

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន ដោយ​បាន​ជាប់ចោទ​លួច​កាប់​ដើម​ម៉ៃសាក់​របស់​ក្រុមហ៊ុន​អេស​អ​ភី​អ៊ិ​ន​ធើ​ណេ​សសិន​ណ​ល់ (​អា​មេ​រិ​ក​កាំ​ង​) អស់​ជា​ច្រើន​រយ​ដើម ដោយ​បាន​លើកដាក់​លើ​រថយន្ត​ក្នុង​បំណង​យក​ទៅ​លក់ តែ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ដកហូត​បាន​រថយន្ត និង​ត្រង់​ស៊ី​ន័​រ​មួយ​គ្រឿង ក្នុង​តំបន់​អណ្តូង​ខួច ភូមិ​ព្រះ​អង្គ ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ និង​បាន​បញ្ជ
ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៨ ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ថា ក្រុម​ជន
សង្ស័យ​ទាំងនោះ​មាន​ទី​១- ឈ្មោះ ឆែម ឈិ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​ថ្ម​ពេជ្រ​ទី​១ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ អ្នក​កាន់​ត្រង់​ស៊ី​ណ័​រ ២-​ឈ្មោះ អ៊ួ​ន ចូ​វ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ ទី​៣-​ឈ្មោះ ចូ​ច សុខ​នី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្ម​ពេជ្រ​ទី​៣ ឃុំ​ថ្ម​ពេជ្រ អ្នក​លើក​ដើម​ម៉ៃសាក់ ។


អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៤ ធ្នូ ២០១៨ សមត្ថកិច្ច​បាន​ទទួល​បណ្តឹង​ថា នៅ​ត្រង់​ចំនុច​តំបន់​អណ្តូង​ខួច ខាងលើ​មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន​បាន​៣​នាក់​បាន​ធ្វើ​សកម្មភាព​កំពុង​តែ​លួច​កាប់​បំផ្លាញ​ដើម​ម៉ៃសាក់​អស់​ទំហំ​លើ​ក្បាលដី​៦០​ម៉ែត្រ​គុណ​១៥០
ម៉ែត្រ ដែល​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដាំ​ដុះ​តាំងពី​ឆ្នាំ​២០០២ រហូត​មក​ដល់​ឆ្នាំ​២០១៨ ដែល​មិន​ទាន់​ដល់
ខ្នាត​ត្រូវ​កាប់​នោះ​ទេ ។

ក្រោយ​ពី​បាន​ទទួល​បណ្តឹង​នេះ​ភ្លាម​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​សហការ​ជាមួយនឹង​កម្លាំង​នៅ​មូលដ្ឋាន​បាន​ប្រញាប់​ចុះ​ទៅ​ដល់ ក៏​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ចំនួន​០៣​នាក់ កំពុង​តែ​កាប់​បំផ្លាញ​ឈើ​ម៉ៃសាក់ និង​បាន​កាត់​ជា​កង់​ៗ​ប្រវែង​១,៣០​ម៉ែត្រ ចំនួន​១៣០​ដើម ។

ជនសង្ស័យ​ឈ្មោះ ឆែម ឈិ​ត បាន​ឆ្លើយ​ថា នៅ​ថ្ងៃ​ទី​២២ ធ្នូ ២០១៨ ឈ្មោះ​ហែល ភេទ​ប្រុស អាយុ​៤៦
ឆ្នាំ ជា​ថៅកែ​របស់​ខ្លួន​បាន​ប្រើ​ឲ្យ​កាត់​ផ្តួល​ដើម​ម៉ៃសាក់​ត្រង់​ចំនុច​អណ្តូង​ខួច អស់​ចំនួន​៣០​ដើម លើក​ទី​៣​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ខ្លួន និង​បក្សពួក​បាន​បន្តសកម្មភាព​ទៅ​កាប់​ផ្តួល និង​បាន​អង្កន់​ជា​កង់​ៗ​មាន​ខ្នាត
ប្រវែង​១,៣០​ម៉ែត្រ ដោយ​បាន​អារកាត់​ផ្តួល​បាន​ចំនួន​១១០​ដើម ហើយ​នៅ​លើក​ទី​៣ វេលា​ម៉ោង​៧​ព្រឹក
ថ្ងៃ​ទី​២៤ ធ្នូ បាន​នាំ​គ្នា​ទៅ​ប្រមូល​ដាក់​លើ​គោ​យន្ត​កែ​ច្នៃ​រហូត​ដល់​វេលា​ម៉ោង​១​រសៀល ស្រាប់តែ​បាន
ឃើញ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចេញ​មក​ចាប់ខ្លួន​ពួក​គេ​ទាំង​៣​នាក់​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី សេង មិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​បន្ថែម​ថា រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ
២០១៨ ជន​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំណាង អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ
ទៅ​តាម​ផ្លូវច្បាប់ ដោយ​ចោទប្រកាន់​បទ​លួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ