ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! កំពុង​តែ​គេង​លក់​សុខ​ៗ​ស្រាប់តែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១៤​ម៉ែត្រ​កម្ពស់​៨​ម៉ែត្រ​ប្រក់ស​ង្ហ័​សី ខាងលើ​ឈើ​ខាងក្រោម​រៀប​ឥដ្ឋ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ពន្លៃ​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះ​មួយ​ខ្នង​ដែល​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១៤​ម៉ែត្រ​កម្ពស់​៨​ម៉ែត្រ​ប្រក់ស​ង្ហ័​សី ខាងលើ​ឈើ​ខាងក្រោម​រៀប​ឥដ្ឋ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង ។ ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ពន្លៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ សុខ សុផល ជា​ប្ដី អាយុ​៦៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ដា​ត់ រៀម អាយុ​៥៩​ឆ្នាំ បន្ទុកគ្រួសារ​ចំនួន​០៦​នាក់ ស្រី​០៣​នាក់ រស់នៅ​ភូមិ​ព​ន្នៃ​ថ្មី ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្ដបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បញ្ជាក់​ថា តាម​ការ​រៀបរាប់​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​គាត់​នៅផ្ទះ​ម្នាក់ឯង កូន​ៗ​ចំនួន​៤​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ ចំណែក​ប្តី​របស់​គាត់​ទៅ​ព្យាបាល​ជម្ងឺ​ពោះវៀន​ដុះ​ខ្នែង​នៅ​ឯ​ភ្នំពេញ ។ ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើការ​វះកាត់ ហើយ​ប្តី​គាត់​បាន​ឡើង​ទៅ​លើ​ផ្ទះ​អុជ​ធូប​នៅ​លើ​ហឹ​ង​បន់ស្រន់​ជីដូន​ជីតា​ឲ្យ​ជួយ​ពេល​វះកាត់​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​អ្វី ។

ក្រោយ​ពី​អុជ​រួច​បាន​ចុះ​មក​ដេក​នៅ​ក្រោមផ្ទះ​កំពុង​តែ​ដេក​លង់លក់​មួយ​ភ្លេ​ត​ក៏ ស្រាប់តែ​លឺ​អ្នក​ជិតខាង​ស្រែក​ប្រាប់​ថា មាន​ភ្លើង​ឆេះ​ផ្ទះ​គាត់​ក្រោក​មើល​ក៏​ឃើញ​ភ្លើង​ឆេះ​ស​ន្ធោសន្ធៅ ។

លោក​អធិការ​បាន​បញ្ជាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​កងកម្លាំង​នគរបាល​ប៉ុស្តិ៍ និង​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចុះ​ជួយ​ធ្វើ​អន្តរាគមន៍​ជួយ​ពន្លត់​តែ​មិន​អាច​ជួយ​បាន ព្រោះ​ភ្លើង​បាន​ឆេះ​សន្ធោរ​សន្ធៅ ម្យ៉ាង​វិញ​ផ្លូវ​ឆ្ងាយ​ទម្រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ដល់​បាន​បាញ់​ទឹក​អស់​ចំនួន​៤​ឡាន ។ តែ​ទោះបីជា​ការ​ជួយ​អន្តរាគមន៍​នេះ​មិន​ទាន់​ពេលវេលា​ក៏​យើង​បាន​ទប់ស្កាត់​ភ្លើង​កុំ​ឲ្យ​ឆាបឆេះ​រាលដាល​ទៅ​ផ្ទះ​អ្នក​ជិតខាង ។

ជាមួយ​គ្នា​នោះ​ដែរ​បាន​រក​ឃើញ​សម្ភារៈ​គ្រឿងអលង្ការ​មួយ​ចំនួន​ទាំង​យប់​មាន ជញ្ជៀន​មាស​៣​វង់ ក្រវិល​មាស​១​គូ ខ្សែដៃ​មាស​១​ខ្សែ ខ្សែ​ក​មាស​១​ខ្សែ ឡត​៣​ដើម គ្រាប់​ក្រ​ខូ​ប​១​គ្រប់ ប្រគល់​ជូន​ម្ចាស់ផ្ទះ វិញ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​អធិការ​នគរបាល​ស្រុក​លោក​វរសេនីយ៍ឯក​ជា ស្លូញ បាន​ផ្តាំផ្ញើ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​ប្រុង​ប្រយ័ត្ន ចំពោះ​បញ្ហា​អគ្គិភ័យ ព្រោះ​នេះ​ជា​រដូវក្តៅ​ហួតហែង ងាយ​នឹង​កើត​មាន​អគ្គិភ័យ​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ