ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​- ចិន​ប្រកាស​គាំទ្រ​គ្នា​លើ​វេទិកា​ជាតិ និង​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការ​ទ្វេរ​ភាគី​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រឆាំង នៅ​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​លើក​គ្រប់​វិស័យ​ជាង​នេះ ប្រកាស​គាំទ្រ​ចំពោះ​កម្ពុជា​លើ​វេទិកា​ជាតិ និង​អន្តរជាតិ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការ​ទ្វេរ​ភាគី​ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រឆាំង នៅ​កម្ពុជា​បាន​ប្តេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ល្អ​លើក​គ្រប់​វិស័យ​ជាង​នេះ ប្រកាស​គាំទ្រ​ចំពោះ​កម្ពុជា​លើ​វេទិកា​ជាតិ និង​អន្តរជាតិ ។

លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាមួយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ថា ក្នុង​ជំនួប​លោក​ទូត​បាន​លើក​ឡើង​ថា លោក​បញ្ជាក់​ថា​«​នេះ​ជា​ភារៈកិច្ច​មួយ​សំខាន់​ក្នុង​ការ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ភាគី​កម្ពុជា ហើយ​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា​ឲ្យ​បាន​កាន់តែ​ទទួល​ជោគជ័យ ។ កម្ពុជា គឺជា​មិត្ត​ល្អ​របស់​ចិន ហើយ​ឆ្លង​តាម​បទ​ពិសោធ​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ច​ស ហ​ប្រតិបត្តិការ​ចិន​កម្ពុជា​កាន់តែ​ទទួល​បាន​ជោគជ័យ​» ។

លោក​បាន​លើក​ឡើង​ទៀត​ថា ចិន និង​កម្ពុជា​បាន​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ជាង​នេះ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ទ្វេភាគី​ចិន​នឹង​ត្រូវ​ពង្រឹង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ លោក​ទូត​ក៏​បាន​លើក​ឡើង​ថា ចិន​-​កម្ពុជា​បាន​កំពុង​តែ​រៀបចំ​ដំណើរ​ទស្សនៈកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​ខាង​មុខ​នេះ ។

លោក​ថា សម្តេច​ប្រធានរដ្ឋសភា​ក៏​ជា​វីរៈជន​មួយ​រូប​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​មាន​រីក​ចម្រើន​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ​លោក​ទូត​ក៏​បាន​សម្តែង​ការ​អបអរសាទ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទទួល​ការ​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ និង​ទទួល​បាន​អាសនៈ​ទាំងអស់​នៅ​ក្នុង​រដ្ឋសភា ។ លោក​ក៏​បាន​ទទួលស្គាល់​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា​ដែល​កើត​ចេញពី​ការ​ខិតខំ​រក្សា​សន្តិភាព ស្ថេ​រ​ភាព និង​ការ​អភិវឌ្ឍ ។

លោក​ទូត​ថា ប្រទេស​ចិន​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​កម្ពុជា​តាម​មាគ៌ា​សម​ស្រប​តាម​ស្ថាន​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នឹង​ទទួលស្គាល់​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព​របស់​កម្ពុជា ផង​ដែរ ។ ហើយ​ភាគី​ចិន​បាន​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន និង​គាំទ្រ​ចំពោះ​កម្ពុជា​នៅ​លើក​ឆាក​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។

សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ក៏​បាន​លើក​ឡើង​ថា ទំនាក់ទំនង​កម្ពុជា​ចិន​មាន​តាំងពី​យូរ​មក​ហើយ​ពោល គឺ​ស្នា​ព្រះ​ហស​ត្ថ​ព្រះ​បរម​រតន​កោដ្ឋ​ព្រះបាទ​នរោត្តម​សីហ​នុ​ជាមួយ​អតីត​ប្រ មុខ​ដឹកនាំ​ចិន​ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៦០​ឆ្នាំ​ហើយ ។ សម្តេច​ប្រធានរដ្ឋសភា​បន្ត​ថា បច្ចុប្បន្ន​នេះ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​បាន​កំពុង​បង្កើត​ធ្វើ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ ហើយ​បច្ចុប្បន្ន​នេះ​ទំនាក់ទំនង​កម្ពុជា ចិន បាន​កំពុង​តែ​ទទួល​បាន​ផ្លែផ្កា​ជាក់ស្តែង​លើក​គ្រប់​វិស័យ ។

សម្តេច​គូសបញ្ជាក់​ថា បេស​កម្ម​ជរប​ស់លោក​ទូត​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន ឲ្យ​កាន់តែ​ខ្លាំង​ខ្លា​ថែម​ទៀត ។ សម្តេច​ប្រធានរដ្ឋសភា​ក៏​បាន​កោតសរសើរ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទូត​ចិន​មុន​ៗ​ដែល​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​កម្ពុជា ហើយ​សម្រាប់​អាណត្តិ​លោក​ទូច​ថ្មី​នេះ លោក​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន​កាន់តែ​ជិត​ស្និត និង​ស៊ីជម្រៅ​ថែម​ទៀត ។

សម្តេច​បន្ថែម​ថា សម្រាប់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​នេះ​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​សភា​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ពហុភាគី ពិសេស​នោះ​កិច្ច​សហប្រតិបត្តិការ​សភា​តំណាង​ប្រជាជន​ចិន និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​លើក​ឆាក​អន្តរជាតិ និង​លើកទឹកចិត្ត​ដល់​និ​រន​ត្ត​ភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​បក្ស​រដ្ឋាភិបាល និង​រដ្ឋសភា​ទាំង​ពីរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ