ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​បង្ហាញ​ពី​ការ​រលាក​ក្រពះហើយ គួរប្រយ័ត្ន!!!

5 ឆ្នាំ មុន

មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ​រ៉ាំរ៉ៃ គឺ​ការ​ឆ្លង​មេរោគ​ម្យ៉ាង ដែល​មានឈ្មោះ​ថា Helicobacter pylori​។ ក្រៅពី​នេះ​វា​អាច​បណ្តាល​មក​ពី ៖ ១-ការ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត ២-ការ​ផឹកស្រា ៣-របប​អាហារ…

មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​រលាក​ក្រពះ​រ៉ាំរ៉ៃ គឺ​ការ​ឆ្លង​មេរោគ​ម្យ៉ាង ដែល​មានឈ្មោះ​ថា Helicobacter pylori​។

ក្រៅពី​នេះ​វា​អាច​បណ្តាល​មក​ពី ៖ ១-ការ​ប្រើប្រាស់​ថ្នាំ​ហួស​កម្រិត ២-ការ​ផឹកស្រា ៣-របប​អាហារ ៤-ការ​ច្រាល​ទឹកប្រមាត់ ៥-ការ​ឆ្លង​មេរោគ​ផ្សិត និង​៦-ស្ត្រេ​ស និង​ថប់​បារម្ភ​។

គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ​ករណី​ខ្លះ ជំងឺ​នេះ​មិន​បង្ក ជា​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ រហូត​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ ហើយ​ពិបាក​ព្យាបាល​ទៀត​ផង ។

គួរ​មានការ​ប្រុង​ប្រយ័ត្ន និង​តាមដាន​នូវ​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ ដូច​ខាងក្រោម​នេះ​៖ ១-ឈឺ​ក្នុង​ពោះ បែប​ឈឺផ្សា ឬ ក្រហាយ​ៗ ២-រាក ៣-ចង្អោរ ឬ​ក្អួត​ញឹកញាប់ ៤-លែង​ឃ្លាន​អាហារ ៥-ភើ​ជូរ និង​តឹង​ណែន​ក្នុង​ពោះ ។

រោគ​សញ្ញា​ទាំង​ប៉ុន្មាន​នេះ អាច​កើត​បាត់​ៗ ដែល​ជា​ហ​តុ​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនសូវ​ចាប់អារម្មណ៍ ហើយ​រំលង​ការ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ