ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ល្អ​បំផុត​ក្នុង​ការ​ផ្តាច់​ទឹកដោះ​កូន

5 ឆ្នាំ មុន

វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​អាច​ផ្តាច់​ទឹកដោះ​បាន តើ​មាន​អ្វី​ខ្លះទៅ ? អ្នក​គួរតែ​ចាប់ផ្តើម​កាត់​បន្ថយ​ចំនួន​ក្នុង​ការ​ឲ្យ​កូន​បៅ ដោយ​អាច​កាត់​ចំនួន​ពី​មួយ​ទៅ​ពីរ​ដង ហើយ​ប្តូរ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ម្សៅ​ជំនួស ឬ​ញ៉ាំ​អាហារ​បំប៉ន ផ្សេង​ៗ​ជំនួស​វិញ ។ យក​ល្អ​អ្នក​គួរតែ​កាត់​បន្ថយ​ពេល​ថ្ងៃ​សិន…

វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​អាច​ផ្តាច់​ទឹកដោះ​បាន តើ​មាន​អ្វី​ខ្លះទៅ ?

អ្នក​គួរតែ​ចាប់ផ្តើម​កាត់​បន្ថយ​ចំនួន​ក្នុង​ការ​ឲ្យ​កូន​បៅ ដោយ​អាច​កាត់​ចំនួន​ពី​មួយ​ទៅ​ពីរ​ដង ហើយ​ប្តូរ​ឲ្យ​កូន​ញ៉ាំ​ទឹកដោះគោ​ម្សៅ​ជំនួស ឬ​ញ៉ាំ​អាហារ​បំប៉ន ផ្សេង​ៗ​ជំនួស​វិញ ។ យក​ល្អ​អ្នក​គួរតែ​កាត់​បន្ថយ​ពេល​ថ្ងៃ​សិន ទើប​ចាប់ផ្តើម​បន្ថយ​ពេល​យប់ ។

នៅ​ពេល​ដែល​កូន​មិន​នឹកឃើញ​រក​ដោះ​អ្នក​បៅ អ្នក​មិន​គួរ​រំលឹក​ឡើយ ប៉ុន្តែ​បើ​កូន​ចង់​បៅ អ្នក​ក៏​មិន​គួរ​បដិសេធ​ដែរ ដោយ​អ្នក​អាច​ច្របាច់​ដាក់​កែវ ឬ​ដប​ឲ្យ​គេ​ញ៉ាំ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​គេ​អាច​ឃ្លាត​ពី​ដោះ​អ្នក​បាន ។

អ្នក​មិន​គួរ​ទម្លាប់​ឲ្យ​កូន​បៅ​មុន​ពេល​គេង​ឡើយ ព្រោះ​នេះ​ជា​ទម្លាប់​ដែល​ពិបាក​ផ្តាច់​ណាស់ ។ ដូចនេះ​បើ​កូន​គេង​ដល់​ពាក់កណ្តាល​យប់ ហើយ​គេ​រក​ដោះ​អ្នក​បៅ អ្នក​គួរតែ​ឲ្យ​ក្បាលដោះ​ជ័រ​ដល់​គេ ហើយ​ពរ​គេ​លួង​ឲ្យ​គេ​គេង​បន្ត ទើប​អាច​ផ្តាច់​បាន​ងាយ ។ ការ​សាង​ទម្លាប់​ល្អ​ក្នុង​ការ​គេង​បែប​នេះ​នឹង​អាច​ជួយ​កូន​ឲ្យ​ឆាប់​ផ្តាច់ដោះ​បាន ។

ក្នុង​ដំណាក់កាល​ផ្តាច់​ទឹកដោះ​នេះ អ្នក​គួរតែ​កំដរ​កូន​ឲ្យ​បាន​ច្រើន ទើប​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សុវត្ថិ​ភាព ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ទទួល​បានការ​ស្រឡាញ់​បាន​គ្រប់គ្រាន់ ។ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជួយ​កូន​ឲ្យ​ឆាប់​ផ្តាច់​ទឹកដោះ​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ