ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួរ​ម្តង​ថា​អត់​ដឹង តែ​ភ័យ ដល់​សួរ​ម្តងទៀត​ឆ្លើយ​ថា​រើស​បាន ចុង​ក្រោយ​សារភាព​ថា​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ម្ចាស់​គេ​ទុក​ទូរស័ព្ទ​ក្នុង​ឃ្លុប​ម៉ូតូ ដើរ​ចូល​ទៅ​ទិញ​នំ​បុ័ង​មួយ​ភ្លែត ស្រាប់តែ​មាន​បុរស​ម្នាក់​ចេញពី​ទិញ​នំ​បុ័ង​មុន​លូក​យក​ទូរស័ព្ទ​ទៅ​បាត់ តែ​ត្រូវ​ម្ចាស់​ប្តឹង​ប៉ូ​លិ​ស​​ឱ្យ​ជួយ​តាម​ស្វែងរក​ឃើញ​វិញ ខណៈ​ទូរស័ព្ទ​ដែល​ត្រូវ​គេ​លួច​យក​ទៅ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ។ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ម្ចាស់​គេ​ទុក​ទូរស័ព្ទ​ក្នុង​ឃ្លុប​ម៉ូតូ ដើរ​ចូល​ទៅ​ទិញ​នំ​បុ័ង​មួយ​ភ្លែត ស្រាប់តែ​មាន​បុរស​ម្នាក់​ចេញពី​ទិញ​នំ​បុ័ង​មុន​លូក​យក​ទូរស័ព្ទ​ទៅ​បាត់ តែ​ត្រូវ​ម្ចាស់​ប្តឹង​ប៉ូ​លិ​ស​​ឱ្យ​ជួយ​តាម​ស្វែងរក​ឃើញ​វិញ ខណៈ​ទូរស័ព្ទ​ដែល​ត្រូវ​គេ​លួច​យក​ទៅ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ GPS ។

ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ មុខ​ហាង​នំ​បុ័ង​បាយ័ន ផ្លូវ​សហព័ន្ធ​រុ​ស្សី ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ តាម​រក​ឃើញ​ដល់​ផ្ទះ​​ជនសង្ស័យ​ នៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ឈ្មោះ ប៉ាន់ ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង ឃុំ​ស្វាយ​ដង្គុំ ស្រុក​សៀមរាប ខេត្តសៀមរាប ។


តាម​បុរស​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GN-៥០៩០ ទៅ​រក​ទិញ​នំ​បុ័ង​ត្រង់​ចំណុច​ខាងលើ គាត់​ក៏​បាន​ចត​ម៉ូតូ រួច​ចុះ​ទៅ​ទិញ​នំ​មួយ​ភ្លែត លុះ​ពេល​គាត់​មក​វិញ ស្រាប់តែ​បុរស​ម្នាក់​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក iPhone 8 ទៅ​បាត់ តែ​ទូរស័ព្ទ​ដែល​ត្រូវ​គេ​លួច​យក​ទៅ​នោះ​មាន​ភ្ជាប់​ប្រព័ន្ធ​GPS ទើប​ដឹង​ទីតាំង​ដែល​ជនសង្ស័យ​លួច​យក​ទៅ​នោះ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​១ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ឲ្យ​ជួយ​តាម​ស្វែងរក និង​មានការ​សហការ​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម ក្នុង​ខណ្ឌសែនសុខ ​តាម​ទៅ​ដល់​គោលដៅ​ផ្ទះ​ជនសង្ស័យ​តែ​ម្តង ដែល​ស្ថិត​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ក្បែរ​ក្រសួងពាណិជ្ជកម្ម ហើយ​សមត្ថ
កិច្ច​គោះ​ទ្វារ​ហៅ​ឲ្យ​បើក និង​សាកសួរ​តែ​ម្តង ។

ប្រភព​ដែល​បាន​បន្ត​ទៀត​ថា លុះ​ពេល​មក​ដល់​ផ្ទះ​ជនសង្ស័យ និង​សាកសួរ​ជំហាន​ដំបូង ជនសង្ស័យ​ឆ្លើយ​ថា អត់​ដឹង ហើយ​កាន់តែ​ភ័យ លុះ​សមត្ថកិច្ច​សួរ​ទៀត ជនសង្ស័យ​ឆ្លើយ​ថា ​រើស​បាន ដល់​ចុង​ក្រោយ​ទើប​ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​យក​ទូរស័ព្ទ​មែន ហើយ​ពេល​មក​ដល់​ផ្ទះ ខ្លួនបាន​​ចុច​បិទ​ទូរស័ព្ទ​ចោល នៅ​តែ​​ប្រព័ន្ធ​ GPS ដឹង​ទៀត ។

ដោយ​មានការ​យោគយល់​ពី​ម្ចាស់​ទូរស័ព្ទ​ គឺ​​គាត់​សុំ​យក​តែ​ទូរស័ព្ទ​មក​វិញ​ប៉ុណ្ណោះ មិន​ប្តឹងផ្តល់​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ