ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តព្រៃវែង​ជំរុញ​អោយ​មន្ទីរ​កសិកម្ម​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​របស់​ប្រជា​កសិករ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​ក្នុង​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​ខេត្ត​លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា…

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ធ្នូ នៅ​ក្នុង​សាល​ប្រជុំ​មន្ទីរ​កសិកម្ម​ខេត្ត​លោក ចាន់ រ៉ា​ន់ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ការងារ​ធ្វើស្រែ​ចំការ​របស់​ប្រជា​កសិករ​នា​ពេល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​បញ្ជ្រាប​ចូល​នូវ​លក្ខណៈ​បច្ចេកទេស​វិទ្យាសាស្ត្រ​ដ៏​ជឿនលឿន ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម និង​កាត់​បន្ថយ​ហានិភ័យ​ទាំងឡាយ ដែល​កសិករ​បាន​នឹង​កំពុង​ជួប​ប្រទះ​លើ​វិស័យ​កសិកម្ម ដូច​ជា​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ សត្វល្អិត​ចង្រៃ និង​ជម្ងឺ​ផ្សេង​ៗ​ជាដើម ។

ដើម្បី​ជួយ​អោយ​កសិករ​ធ្វើ​ការងារ​កសិកម្ម​នេះ​កាន់តែ​ទទួល​បាន​ប្រសិទ្ធិ​ភាព និង​ប្រសិទ្ធិ​ផល មន្ទីរ​កសិកម្ម​ខេត្ត ត្រូវ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចុះ​ជួយ​ដល់​កសិករ​នៅ​ពេល​ដែល​មាន​បញ្ហា​កើតឡើង និង​ត្រូវ​មាន​គ្រាប់ពូជ​ដំណាំ​ផ្សេង​ៗ ដែល​ធន់​និង​អាកាសធាតុ ធន់​នឹង​សត្វល្អិត​ចង្រៃ សម្រាប់​ចែក​ជូន​ប្រជា​កសិករ​ដែល​ក្រីក្រ និង​ត្រូវការ​គ្រាប់ពូជ​ជា​ចាំបាច់​សម្រាប់​ធ្វើការ​បង្កបង្កើន​ផល ។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​បញ្ជាក់​អោយ​ដឹង​ថា សំរាប់​ឆ្នាំ​២០១៨​នេះ​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្តព្រៃវែង​បាន​ធ្វើការ​បង្កបង្កើន​ផល​នៅ​លើ​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន​២៧៤,៦៧៦​ហិ​កតា ស្មើនឹង​១០៩,៨៧% នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប ដោយឡែក​ដំណាំ​ស្រូវ​នៅ​ទូ​ទាំង​ខេត្ត​កសិករ​ធ្វើ​បានជា​មធ្យម​៣,១៦​តោន​ក្នុង​មួយ​ហិ​កតា និង​ទិន្នផល​សរុប​ទូ​ទាំង​ខេត្ត​បរិមាណ​៨៦១,៦៥៦​តោន ។

ដោយឡែក​សំរាប់​ទិស​ដៅ​បន្ត​នៅ​ឆ្នាំ​២០១៩ មន្ទីរ​និង​ជំរុញ​អោយ​កសិករ​បង្កើន​ការងារ​កសិកម្ម​ថែម​ទៀត តាម​រយៈ​សាលារៀន​ស្រែ​កសិករ​បើក​វគ្គ​បណ្តុះបណ្តាល​ការ​ធ្វើស្រែ​បង្ហាញ ដោយ​សហការ​ល្អជា​មួយ​ដៃគូរ​អភិវឌ្ឍ​នានា ជម្រុញ​ការងារ​ផលិតកម្ម​របស់​កសិករ អោយ​ស្រប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​អោយ​ផលិតផល​ដែល​ផលិត​បាន​ទទួល​បាន​តម្លៃ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ