ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ការ​នាំ​ចេញ អង្ករ​របស់​កម្ពុជា​អាច ធ្លាក់​ចុះ​ប្រមាណ​12%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ មើលទៅ​មិន​អាច​ស្មើនឹង​ឆ្នាំ​កន្លង​មក​ទេ ។ បើ​ផ្អែក​តាម​របាយការណ៍​នាំ​ចេញ​អង្ករ​រយៈពេល​១១​ខែ មាន​ចំនួន​តែ​ជាង​៤៩​ម៉ឺន​តោន​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​វាយតម្លៃ​ថា ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ​បាន​យ៉ាងច្រើន​ប្រមាណ​តែ​៥៦​ម៉ឺន​តោន​ប៉ុណ្ណោះ ឬ​ធ្លាក់​ចុះ​ប្រមាណ​១២%…

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​ឆ្នាំ​នេះ មើលទៅ​មិន​អាច​ស្មើនឹង​ឆ្នាំ​កន្លង​មក​ទេ ។ បើ​ផ្អែក​តាម​របាយការណ៍​នាំ​ចេញ​អង្ករ​រយៈពេល​១១​ខែ មាន​ចំនួន​តែ​ជាង​៤៩​ម៉ឺន​តោន​ប៉ុណ្ណោះ ធ្វើ​ឲ្យ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​វាយតម្លៃ​ថា ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ​បាន​យ៉ាងច្រើន​ប្រមាណ​តែ​៥៦​ម៉ឺន​តោន​ប៉ុណ្ណោះ ឬ​ធ្លាក់​ចុះ​ប្រមាណ​១២% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

លោក កាន់ គ​ន្ធី អគ្គនាយករង​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា មើល​តាម​ស​ន្ទ​ស្សន៍​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​នេះ សន្និដ្ឋាន​បាន​ថា កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ប្រហែល​៥៦​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៨ ឬ​ថយ​ចុះ​ប្រហែល​ជាង​១២% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ ។ លោក​បន្ដ​ថា ការ​ធ្លាក់​ចុះ​នេះ ដោយសារ​តែ​កម្ពុជា​ជួប​បញ្ហា​ច្រើន​ដូច​ជា កង្វះ​ដើមទន់​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​, ការ​ប្រកួតប្រជែង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តែ​ជា​បញ្ហា​ចោទ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​ថ្លៃដើម​ខ្ពស់​ជាដើម ។

ទន្ទឹម​នឹង​នេះ លោក​បន្ថែម​ថា តម្លៃ​អគ្គិសនី​ខ្ពស់ និង​មិន​មាន​ស្ថិរភាព ក៏​ជា​ឧបសគ្គ​រាំងស្ទះ​ដល់​សង្វា​ក់​ផលិតកម្ម​ក្នុង​វិស័យ​នេះ​ផង​ដែរ ខណៈ​តម្លៃ​ដឹក​ជ​ញ្ចូ​ន​ទាំង​ផ្លូវគោក និង​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​កំពង់​ផែរ​ឡើងថ្លៃ​ស្រេច​តែ​ចិត្ត​។ ចំណែក​តម្លៃ​ដឹក​ជញ្ជូន​តាម​កប៉ាល់ និង​សេវាកម្ម​ផ្សេង​ៗ​នៅ​កំពង់​ផែ​បាន​ឡើងថ្លៃ​ជា​រឿយ​ៗ ដែល​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​របស់​ពិបាក​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជា​ដៃគូ​នាំ​ចេញ ។ លោក​បន្ដ​ថា ៖« ក្រៅពី​បញ្ហា​ទាំង​អស់នេះ ក៏​នៅ​មាន​ឥទ្ធិពល​ពី​ខាងក្រៅ​ផង​ដែរ ដូច​ជា សង្គ្រាម​ពាណិជ​កម្ម​រវាង​ចិន​និង​អា​មេ​រិ​ក​, ភាព​មិន​ច្បាស់លាស់​ជុំវិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​មក​លើ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​របាំង​ការពារ​ផលប្រយោជន៍ (Safe Guard Clause) ដែល​បាន​ប្តឹង​ឡើង​ដោយ​ប្រទេស​អុ​ី​តា​លី និង​អេ​ស្ប៉ា​ញ ជាដើម ដែល​កត្តា​ទាំងនេះ សុទ្ធតែ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​នាំ​ចេញ​អង្ករ​របស់កម្ពុជា » ។

ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា លោក​ឧកញ៉ា ភួ ពុ​យ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ ថា នៅ​ដំណាច់ឆ្នាំ​នេះ សហភាព​អឺរ៉ុប​នឹង​សម្រេច​ថា ត្រូវ​យកពន្ធ​ពី​អង្ករ​កម្ពុជា ឬ​អត់ ប៉ុន្តែ​លោក​គិត​ថា ៖« ទោះជា​អឺរ៉ុប​យកពន្ធ​ក្តី ក៏​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ទី​ផ្សារ​អង្ករ​កម្ពុជា​ដែរ តែ​ប្រឈម​មុខ​នឹង​ស្ថានភាព​នេះ យើង​ត្រូវធ្វើ​ការងារ​សំខាន់​ៗ​ចំនួន​៣ ដូច​ជា រៀបចំ​សហគមន៍​កសិករ​កម្ពុជា​ឲ្យ​ផលិត​ស្រូវ​ដែល​មាន​តម្លៃ​ទីផ្សារ និង​សម្រាប់​ឆ្លើយ​តប​ទីផ្សារ​អាស៊ី អ្នក​ផលិត​និង​កែ​ច្នៃ​ផ្តោត​លើ​ទីផ្សារ​អាស៊ី​កាន់តែ​ច្រើន និង​យុទ្ធសាស្ត្រ​ការទូត​របស់​យើង គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អង្ករ​កម្ពុជា​កាន់តែ​ល្បីល្បាញ »​។

លោក​ឧកញ៉ា​បាន​បន្ត​ថា ៖« ទោះជា​យ៉ាងណា​សហគមន៍​អឺរ៉ុប គួរ​ពិចារណា​ច្រើន​លើ​បញ្ហា​នេះ ព្រោះ​អឺរ៉ុប​មាន​ប្រទេស​ច្រើន​ជា​សមាជិក និង​មាន​ប្រជាជន​ច្រើន ដែល​ចង់បាន​តម្លៃ​អង្ករ​មាន​លក្ខណៈ​ប្រកួតប្រជែង​មួយ ហេតុនេះ​ការ​យកពន្ធ​ពី​អង្ករ​កម្ពុជា នឹង​បន្ថែម​បន្ទុក​ដល់​ប្រជាជន​អឺរ៉ុប​ទៅ​វិញ​ទេ »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ