ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃ ស្លា.ប់​១​នាក់ របួសធ្ងន់​ស្រាល​៦​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៦​លើក (​យប់​៣​លើក​) ស្លាប់​ស្រី​១​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​គ្មាន…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​៦​លើក (​យប់​៣​លើក​) ស្លាប់​ស្រី​១​នាក់ របួសធ្ងន់​៦​នាក់​(​ស្រី​២​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​, ប្រជែង​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​១​នាក់ ម៉ូតូ​ស្លាប់​១​នាក់​(​មិន​ពាក់មួក​១​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​, រថយន្ត​តូច​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​, ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៥​លើក​ស្លាប់​១​នាក់​របួស​៥​នាក់​និង​ខេត្តបាត់ដំបង​១​លើក​របួស​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣៥៧៨៣​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៧៩១​គ្រឿង​(៧៩%) អប់រំ​២៧៥​គ្រឿង (​ម៉ូតូ​៦៥%) មធ្យោបាយ​ពិន័យ​៥១៦​គ្រឿង (​ម៉ូតូ​៨៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៣៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៤៩៦​គ្រឿង អប់រំ​១៥៥​គ្រឿង ពិន័យ​ចំនួន​សរុប​៣៦២​គ្រឿង (​មួក​២៧៧​គ្រឿង កញ្ចក់​៧៣​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១២​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ