ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ និងសូម​រំលែកទុក្ខ​លោក​ជំទាវ​អភិបាលរង​ខេត្ត​ប៉ៃលិន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖  លោក​ជំទាវ​អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ បន្ទាប់​ពី​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងរវាង​រថយន្ត​៣​គ្រឿង​បុក​​គ្នា​។ ហេតុ​ការ​ណ៍ដ៏រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ…

ខេត្តកំពង់ឆ្នាំង ៖  លោក​ជំទាវ​អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​ បន្ទាប់​ពី​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើងរវាង​រថយន្ត​៣​គ្រឿង​បុក​​គ្នា​។

ហេតុ​ការ​ណ៍ដ៏រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី ២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១០៤ និង​១០៥ ស្ថិត​នៅ​ក្នុងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​៖ មុន​ពេល​កើតហេតុ រថយន្ត​របស់​លោក​ជំទាវ សោ មុ​នី្ន​រ័​ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន ម៉ាក​ឡិស​​ស៊ី​ស GS 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​ ២T-៨៩៧១​ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ប៉ៃលិន​ទៅ​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិលេខ​​៥​ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​គ្នា​ជាមួយនឹង​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង ​ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ ២AF-១៣៤៥ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ក្រោយ​ពេល​បុកគ្នា​​ជាមួយ​រថយន្ត​ទួ​រី​ស​ហើយ រថយន្ត​របស់​លោក​ជំទាវ​អភិបាលរង​ខេត្តប៉ៃលិន​ ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​មួយ​គ្រឿង​ទៀត ពាក់​ស្លាក​លេខ​ភ្នំពេញ ៤A-២៣៨៣ បណ្តាល​អោយ​រថយន្ត​ទាំង​៣​គ្រឿង ខ្ទាត​ធ្លាក់​ចេញពី​ផ្លូវ​រៀង​ៗ​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​គេ​ដឹង​ថា​ រថយន្ត​របស់​លោក​ជំទាវ​អភិបាលរង​ខេត្ត​ប៉ៃលិន ដែល​មាន​គ្នា​ជិះគ្នា​៣​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​នោះ​លោក​ជំទាវ សោ មុន្នីរ​ត្ន័ អភិបាលរង​ខេត្ត​ប៉ៃលិន​ ដែល​ជិះ​នៅ​ខាងក្រោយ​បាន​រង​របួសធ្ងន់ ហើយ​ក៏​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ជា​អកុសល​លោក​ជំទាវ​ក៏​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ ។

ចំណែក​អ្នក​រង​របួស​ពីរ​នាក់​ទៀត គឺ​លោក​ជំទាវ ប៉ុក ណា​ឌី អាយុ​៤៩​ឆ្នាំ អភិបាលរង​ខេត្តបន្ទាយមានជ័យ និងកូនប្រុសរបស់​​លោក​ជំទាវ សោ មុន្នី​រ័ត្ន ឈ្មោះ គិ​ន ណាំ​ចូក ជា​អ្នកបើកបរ​រថយន្ត​។

ដោយឡែក​អ្នក​ជិះ​ក្នុង​រថយន្ត​ទួ​រី​ស និង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត​ គ្រាន់តែ​រង​របួសស្រាល​ៗ​តែ​ប៉ុណ្ណោះ​។

រថយន្ត​ទាំង​៣​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​សព​របស់​លោក​ជំទាវ​អភិបាលរង​ខេត្ត​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ