ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​តែ​ជាង​១០​ថ្ងៃ​ទៀត​ចូល​រោងការ​..​គ្រូ​ល្បុក្កតោ​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​១៧​ថ្ងៃ​ទៀត​ត្រូវ​ចូល​រោងការ បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​ដៃចង្កូត​ជាមួយនឹង​រ៉ឺ​ម៉ក​ម៉ូតូ​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​រង​របួសស្រាល ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​១៧​ថ្ងៃ​ទៀត​ត្រូវ​ចូល​រោងការ បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះ​ដៃចង្កូត​ជាមួយនឹង​រ៉ឺ​ម៉ក​ម៉ូតូ​ហើយ​ជ្រុល​ទៅ​បុក​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​បាន​រង​របួសស្រាល ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ទល់មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​២ ផ្លូវ​២១៧ ភូមិ​ឬ​ស្សី ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ និល សីហា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បោះ​ពុ​ម្ភ និង​ជា​គ្រូ​ល្បុក្កតោ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ មានស្រុក​កំណើត​ភូមិ​ត្រា​ព្រះ ឃុំ​ព្រែក​តាស ស្រុក​ពារាំង ខេត្តព្រៃវែង ជា​អ្នកបើកបរ​ម៉ូតូ ។ ចំណែក​មិត្តភក្តិ​ដែល​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល​ឈ្មោះ​ស សៀវ វិ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បោះ​ពុ​ម្ភ មានស្រុក​កំណើត​ជាមួយនឹង​ជន​រង​គ្រោះ ។ រីឯ​នារី​ជា​គូ​ដណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ពៅ ពិសិដ្ឋ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១GN-៧៣៨៨ ធ្វើ​ដំណើរ​តាម​ផ្លូវ​២១៧ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ប៉ះ​ដៃចង្កូត​ជាមួយនឹង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​អោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង បណ្តោយ​អោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​បត់​ក្បាល​ត្រឡប់​ក្រោយ​វិញ ព្រមទាំង​ធ្វើ​អោយ​អ្នកបើកបរ​ម៉ូតូ​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ហូរ​ឈាម​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​បុរស​ម្នាក់​ដែល​អង្គុយ​ពីក្រោយ​រង​របួស​តិចតួច​មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ ។ ដោយឡែក​ក្រោយ​ពេលកើតហេតុ ភាគី​ខាង​រ៉ឺ​ម៉ក​ម៉ូតូ និង​រថយន្ត​បាន​បន្ថែម​ល្បឿន​បើក​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

បើ​តាម​សម្តី​បុរស​ដែល​ជា​អ្នក​រួម​ដំណើរ​ និង​ត្រូវជា​មិត្តភក្តិរបស់ជនរងគ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់ និង​ជន​រង​គ្រោះ​ទើប​និង​ចេញពី​ហៅ​សំបុត្រ​ការ​គេ ហើយ​ក៏​ឆ្លៀត​ហូប​គ្រឿង​ស្រវឹង​បន្តិចបន្តួច រួច​ក៏​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​បែប​នេះ​​តែម្តង​ ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់ ខ្វះ​តែ​១៧​ថ្ងៃ​ទៀត​នឹង​ត្រូវ​ចូល​រោងការ​ហើយ ។

ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ​ដែរ គេ​ឃើញ​មាន​ក្រុម​គ្រួសារ ព្រមទាំង​គូ​ដណ្តឹង​របស់​ជន​រង​គ្រោះ​បាន​មក​យំសោក​បោក​ខ្លួន​ទាំង​ទឹកភ្នែក​ហូរ​ខ្សោះ​អស់ពី​ខ្លួន​និយាយ​លែង​រួច ព្រោះ​មិន​នឹក​ស្មានថា​អាច​មានរឿង​បែប​នេះ​កើតឡើង​ឡើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ចំនែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​អោយទៅ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​តម្កល់​ទុក​និង​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស ខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ