ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រោះ​ភ្លើង​ស្ងប់​វិញ​…​តែ​អនិច្ចាជីវិតមនុស្ស​ស្លា.ប់និងរបួស​​​យ៉ាង​រន្ធត់ !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រោងចក្រ​ផលិត​អង្ករ​មួយ​កន្លែងមានយីហោ «ហ្គោល ឌិនរ៉ាយ» ត្រូវ​​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ហើយ​អ្វី​ដែល​កាន់តែធ្វើឱ្យ​​រន្ធត់ទៅ​​ទៀត​នោះ គឺ​កំពុង​សង្ស័យ​ថា មាន​មនុស្ស​ស្លាប់​និង​របួស​ទៀត​…

ខេត្តកំពង់ស្ពឺ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា រោងចក្រ​ផលិត​អង្ករ​មួយ​កន្លែងមានយីហោ «ហ្គោល
ឌិនរ៉ាយ» ត្រូវ​​បាន​អគ្គិភ័យ​លេប​ត្របាក់​យ៉ាង​សន្ធោសន្ធៅ ហើយ​អ្វី​ដែល​កាន់តែធ្វើឱ្យ​​រន្ធត់ទៅ​​ទៀត​នោះ គឺ​កំពុង​សង្ស័យ​ថា មាន​មនុស្ស​ស្លាប់​និង​របួស​ទៀត​ បង្ក​ការភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោងជាង​៣​រសៀល​​ថ្ងៃ​ទី១៩ ធ្នូ នេះ ស្ថិត​ត្រង់​​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ដោយ​​​ឃើញ​មាន​​រថយន្ត​​​ចុះ​​មក​អន្តរាគមន៍​បា​ញ់​ពន្លត់​ចំនួន​៤​គ្រឿង​ផង​​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ទោះ​បីជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​អត្តសញ្ញាណ​អ្នក​រង​គ្រោះ​ទាំង
​នោះ ទេ ក្នុង​នោះសង្ស័យ​​​ស្លាប់​២ និង​រង​របួស​៤ តែ​មិន​ទាន់​ដឹង​ស្រី​ឬ​ប្រុស​នៅឡើយ ។ ចំពោះ​មូល​ហេតុ​វិញ ​សមត្ថកិច្ច​កំពុង​សង្ស័យ​អាច​​ បណ្តាល​មក​ពី​កម្មករ​​ឡើង​ផ្សា​ដំបូល​​ហើយ​បែក​ផ្កា​ភ្លើងខ្ទាត​ចំ​កន្លែងណា​មួយ  ទើប​បង្កជាភ្លើង​​ឆាបឆេះ​បែបនេះ ។

ដោយឡែក ​ប្រភព​ពី​​កម្មករនៅកន្លែងកើតហេតុ​បាន​​ឱ្យ​ដឹង​ថា ករណី​នេះ​ មិនដឹង​បណ្តាល​មក​ពី​​អ្វី​នោះ​ទេ ព្រោះ​នៅ​សុខ​ៗ​ស្រាប់តែ​ឮ​សំឡេង​ផ្ទុះ​​ចេញ​ពី​​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ចុះត្រួតពិនិត្យ និង​ស្វែ​ករកអ្នករងគ្រោះ​និង​​មូលហេតុ​ពិតប្រាកដ​ ដោយ​ភ្លើង​បាន​ថម​ថយអស់ទៅវិញផងដែរ​ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ