ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលទួលស្វាយព្រៃ…ខណៈស៊េរីទំនើប២គ្រឿងពន្លះគ្នា​ត្រង់ចំណុចផ្លូវបំបែកជា​៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​​មួយគ្រឿងម៉ាកហាយឡិច វីហ្គោ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​ចំ​ក្បាល​រថយន្ត​​មួយ​គ្រឿង​ទៀតម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ពេញទំហឹង​រងការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ត្រង់​ផ្លូវបំបែក​ជា​៤​ ហើយ​រថយន្ដ​​ម៉ាកហាយឡិច វីហ្គោ​ មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​បណ្តាល​អោយ​បាក់​ទ្វារ​ដែកអស់​​មួយ​ផ្ទាំង ​និង​បែក​របង​ថ្ម​…

រាជធានីភ្នំពេញ ៖ រថយន្ត​​មួយគ្រឿងម៉ាកហាយឡិច វីហ្គោ បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ទៅ​បុក​ចំ​ក្បាល​រថយន្ត​​មួយ​គ្រឿង​ទៀតម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​ពេញទំហឹង​រងការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ត្រង់​ផ្លូវបំបែក​ជា​៤​ ហើយ​រថយន្ដ​​ម៉ាកហាយឡិច វីហ្គោ​ មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​បណ្តាល​អោយ​បាក់​ទ្វារ​ដែកអស់​​មួយ​ផ្ទាំង ​និង​បែក​របង​ថ្ម​ ចំណែក​​រថយន្ត​​ម៉ាកហាយឡិចវីហ្គោ​​បានរងការ​ខូចខាតផងដែរ​ តែ​សំណាងល្អ​មិន​បង្ក​អោយ​ន​រ​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៧ ខែធ្នូ នៅ​ចំណុ​ច​ផ្លូវ​១៩៣ កែង​នឹង​ផ្លូវ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​។

រថយន្ត​​ម៉ាក​ហាយឡិច វីហ្គោ​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AA-០៦០៨​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​ជា សុធា​រ័​ត្ន អាយុ​៣១​ឆ្នាំ មុខរបរ​អាជីវករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៣៩០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន និង​មិត្ត​ភក្តិ​ម្នាក់​ទៀតជា​អ្នក​រួម​ដំណើរ​​មិន​ស្គាល់​អត្តសញ្ញាណ ចំណែក​រថយន្តរង​ការខូចខាត​​ខ្ទេច​មួយ​កំណាត់​ស្ទើរតែ​ទាំងស្រុង និ​ង​ផ្ទុះ​ពោង​សុវត្ថិភាព​អស់២​។

ចំណែក​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ​CHEN RUILING អាយុ​៣៧​ឆ្នាំ មុខរបរ​ជីវករ​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ដំណើរ​ដោយ​នារី​រូប​ស្រស់​ម្នាក់ជា​ជនជាតិ​ខ្មែរ​ ចំណែក​រថយន្ត​បានរង​ការ​ខូចខាត​មួយ​កំណាត់​ផ្នែក​ខាង​មុខ និ​ង​ផ្ទុះ​ពោង​សុវត្ថិភាព​អស់​២​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​បើកបរ​រថយន្តម៉ាក​​ហា​យ​ឡេ​ន​ឌ័​រ បាន​ប្រាប់​អោយ​ដឹង​ថា​ មុន​កើតហេតុ​ គាត់​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៩៣ ក្នុង​​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​មធ្យម លុះ​មក​ដល់​កន្លែង​កើតហេតុ ត្រង់​ផ្លូវបំបែក​ជា​បួន​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣២៨​ កាត់​ទទឹង​ផ្លូវ​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

ប្រភពដដែល​បាន​បន្ត​ថា ពេល​​គាត់​បើករថយន្ត​ឆ្លង​ដល់​ពាក់កណ្ដាល​ផ្លូវ​ ស្រាប់តែ​រថយន្ត​​ម៉ាកហាយឡិច វីហ្គោ បើក​ទៅ​បុក​ចំ​ក្បាល​រថយន្តរបស់​​គាត់​ពេញទំហឹង​ចំហៀង​ខាងស្ដាំ​ បណ្តាល​អោយ​រថយន្ត​របស់​គាត់​វិល​ត្រឡប់​ក្រោយ​មួយ​ជុំ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ខ្ទេច ចំណែក​រថយន្ត​ហាយឡិចវីហ្គោ​មិន​ទាន់​អស់​ល្បឿន​ក៏​រ៉េ​ចង្កូត ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ បណ្តាល​អោយ​បាក់​រលំ​ទ្វារ​ដែក​អស់​មួយ​ផ្ទាំង នឹង​បែក​ថ្ម​របង រង​ការ​ខូចខាត​ផ្ទះ​ចំនួន​២​គ្រួសារ​ដែល​នៅ​ជាប់​គ្នានោះ​ ចំណែក​រថយន្ត​​ម៉ាកហាយឡិចវីហ្គោ​​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ស្ទើរតែ​ទាំងស្រុង តែ​សំណាងល្អ​ក្នុង​ហេតុការណ៍​នោះ​​មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ​។

បើ​តាម​ប្រភព​ព​័​ត៌​មាន​ពី​​អ្នក​បើកបរ​រថយន្ត​ម៉ាកហាយឡិចវីហ្គោ​វិញ​បាន​ប្រាប់​អោយ​ដឹង​ថា មិនមែន​រថយន្ត​របស់​ខ្លួន​ជា​អ្នក​បង្ក​នោះ​ទេ គឺ​គាត់​ចោទប្រកាន់​ទៅ​ខាង​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រថា បើក​ទៅ​បុក​ចំ​ក្បាល​រថយន្ត​​របស់​គាត់ ហើយ​គាត់​ប្រឹង​ទាញ​ចង្កូត​ ទើប​ជ្រុល​ទៅ​បុករ​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង​។

ភ្លាម​ៗ​នោះ​ខាង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​រាយការណ៍​ទៅ​ខាង​ចរាចរណ៍​ក្រុង អោយមក​ធ្វើការ​វាស់វែង និ​ង​បាន​ស្ទូច​​រថយន្ត​ទាំង​២គ្រឿង​ យកទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​តាម​ផ្លូវច្បាប់ និ​ង​អោយ​ខាង​រថយន្ត​បង្ក​សងការ​ខូចខាត​ទៅ​ម្ចាស់ផ្ទះ​រង​គ្រោះ តាម​ទំហំ​នៃ​ការ​ខូចខាត​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ