បង្ក្រាប២ករណីផ្សេងគ្នានៅតំបន់មាត់សមុទ្រឃាត់ខ្លួន៣សាសន៍
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនដែលបានទៅប្រចាំការនៅតំបន់កម្សាន្តមាត់សមុទ្រក្រុងព្រះសីហនុ ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត កាលពីថ្ងៃទី១៦ ធ្នូ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដោយមាន៣ជាតិសាសន៍ ។



ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួនឈ្មោះ ចាប សាមិត ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិខ្មែរ ។
វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ធំ ។
បច្ចុប្បន្នជនសង្ស័យចំនួន៤នាក់ដែលមាន៣ជាតិសាសន៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ