ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​២​នាក់ លេង​១​ក្បាច់ ១,១២០,០០០​រៀល​ដាច់​ប៉ិត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​២​នាក់​ប្រើ​ល្បិច​ប្លន់​យក​ប្រាក់​អ្នកលក់​សាំង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​យីហោ​«​អង សុ​ផា​» យក​ប្រាក់​អស់​១,១២០,០០០​រៀល​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ បើ​តាម​ម្ចាស់​កា​រ៉ា​ស់​សាំង​ឈ្មោះ អង សុ​ផា ភេទ​ស្រី…

ខេត្តស្វាយរៀង ៖ ជនជាតិ​ចិន​២​នាក់​ប្រើ​ល្បិច​ប្លន់​យក​ប្រាក់​អ្នកលក់​សាំង​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​យីហោ​«​អង សុ​ផា​» យក​ប្រាក់​អស់​១,១២០,០០០​រៀល​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព ។

បើ​តាម​ម្ចាស់​កា​រ៉ា​ស់​សាំង​ឈ្មោះ អង សុ​ផា ភេទ​ស្រី អាយុ​៣៨ រស់នៅ​នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ មាន​ជនជាតិ​ចិន​ពីរ​នាក់​ជិះ​ម៉ូតូ​មក​ចាក់​សាំង​១​ដុល្លារ ហើយ​បាន​ហុច​លុយ​ក្រដាស់​៥០​ដុល្លារ​ហើយ​ពេល​រូប​គាត់​ដក​យក​កាបូប​អាប់​លុយ​៤៩​ដុល្លារ​ឲ្យ​វិញ​ជនជាតិ​ចិន​គ្រវីក្បាល រួច​និយាយ​ថា យក​លុយ​រៀល​ខ្មែរ​វិញ​ដល់​ពេល​គាត់​បើក​កាបូប​ដក​យក​លុយ​រៀល​ស្រាប់តែ​ជនជាតិ​នោះ​ដណ្តើម​យក​លុយ​ពី​គាត់​ជន​រង​គ្រោះ​អស់​មួយ​ដុំ​រួច​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​តែ​ម្តង​ទៅ ។

ស្ត្រី​រង​គ្រោះជា​ម្ចាស់​កា​រ៉ា​ស់​សាំង​បន្ត​ថា ជនជាតិ​ចិន​ដណ្តើម​យក​លុយ​ពី​គាត់​ដោយសារ​ពេល​កើតហេតុ​ស្ងាត់​មាន​តែ​គាត់​ម្នាក់ឯង ឪពុក និង​ប្តី​គាត់​មិន​នៅ​ហើយ​ឆ្ងាយ​ពី​ផ្ទះ​អ្នកស្រុក​ទំនង​ឃើញ​ឱកាសល្អ​ស្ងាត់​បែប​នេះ​ទើប​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ដណ្តើម​យក​លុយ​រួច​ឡើង​បើក​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ ។ ជនជាតិ​ចិន​ដណ្តើម​យក​លុយ​អស់​១​លាន​១​សែន​២​ម៉ឺន​រៀល ។

ប្រជាពលរដ្ឋ​បន្ត​ថា សកម្មភាព​របៀប​នេះ​បាន​កើតឡើង​ញឹកញាប់​ហើយ​ពិសេស​ផ្លូវ​ឆ្លងកាត់​ពី​ក្រុង​បា​វិត​ទៅ​មក​ច្រកព្រំដែន​សំរោង​ស្រុក​ច​ន្ទ្រា​ចន្លោះ​តំបន់​កាស៊ីណូ​ទាំង​ពីរ ហើយ​ជូន​កាល​ជនជាតិ​ចិន​ទាំងនោះ​លេងល្បែង​ចាញ់​ក៏​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​តែ​ម្តង ហើយ​ករណី​ខាងលើ សង្ឃឹមថា សមត្ថកិច្ច​ជួយ​តាម​រក​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ