ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​លុយ​១០០០​រៀល​សោះ​ដល់​ថ្នាក់​ទាញ​ពូថៅ​មក​កា.ប់​កន្លះ​ខែ​ក្រោយ​…(មានវីដេអូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ស្រួចស្រាល់ រវាង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី និង​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត ព្រោះតែ​លុយ​១​ពាន់​រៀល​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដោយ​បុរស​អ្នកបើកបរ​រថយន្ត​បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​បុរស​ដែល​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត​ប៉ង​សម្លាប់ បណ្ដាល​ឲ្យ​រង​របួស​ដៃ និង​ស្មា ។ ព្រោះតែ​ខឹង​អ្នក​ហៅ​ម៉ូយ​រូប​នោះ​ស្រែក​ជេរ​ម៉ែ​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ជម្លោះ​ដោយ​ពាក្យ​សម្ដី​យ៉ាង​ស្រួចស្រាល់ រវាង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី និង​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត ព្រោះតែ​លុយ​១​ពាន់​រៀល​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដោយ​បុរស​អ្នកបើកបរ​រថយន្ត​បាន​ទាញ​ពូថៅ​កាប់​ទៅ​លើ​បុរស​ដែល​ជា​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត​ប៉ង​សម្លាប់ បណ្ដាល​ឲ្យ​រង​របួស​ដៃ និង​ស្មា ។

ព្រោះតែ​ខឹង​អ្នក​ហៅ​ម៉ូយ​រូប​នោះ​ស្រែក​ជេរ​ម៉ែ​ខ្លួន ខណៈ​ដែល​ខ្លួន​មិន​ព្រម​ឲ្យ​លុយ​១​ពាន់​រៀល​ថ្លៃ​ជួយ​ហៅ​ម៉ូយ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់ លុះ​កន្លះ​ខែ​ក្រោយ​ភ្លេចខ្លួន​ត្រឡប់​ទៅ​កន្លែង​កើតហេតុ​វិញ​ត្រូវ​ជាប់​ខ្នោះ ។ ហេតុការណ៍​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ មក​ម្ល៉េះ​នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ជិត​អតីត​ស្ពានដែក ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ លុះដល់​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ទើប​នគរបាល​ចាប់ខ្លួន​ជន​ដៃដល់​បាន ហើយ​ភាគី​ទាំង​២​បាន​បញ្ចប់រឿង​ត្រឹម​សំណង​១​លាន​រៀល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ខាងលើ​នោះ​ឈ្មោះ ម៉ី ធី អាយុ​២៨​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី ចំណែក​បុរស​រង​គ្រោះ​ឈ្មោះ ស៊ុន ទី​បណ្ឌិត អាយុ​២៩​ឆ្នាំ មុខរបរ​ហៅ​ម៉ូយ​ដាក់​រថយន្ត ហើយ​បាន​រង​របួស​ដៃ និង​ស្មា​ស្ដាំ​យ៉ាងដំណំ ។

បើ​តាម​ទម្លាប់​នៃ​ការ​រកស៊ី​រវាង​អ្នក​រត់​តាក់ស៊ី និង​អ្នក​ហៅ​ម៉ូយ​ដាក់​រថយន្ត​ប្រសិនបើ​អ្នក​ហៅ​ម៉ូយ​ជួយ​ហៅ​បាន​ម្នាក់ គឺ​អ្នក​រត់​តាក់ស៊ី​ឲ្យ​លុយ​ភាគរយ​១​ពាន់​រៀល បើ​ហៅ​បាន​១០​នាក់ គឺ​បាន​១​ម៉ឺន​រៀល ។ គ្រប់​រថយន្ត​តាក់ស៊ី គឺ​មាន​គោលការណ៍​រៀង​ៗ​ខ្លួន​បែប​នេះ ដូច្នេះ​ហើយ​ទើប​គេ​តែង​ឃើញ​អ្នក​ហៅ​ម៉ូយ​នៅ​តាម​ចំណតរថយន្ត​នានា​ស្វះស្វែង​ដណ្ដើម​ម៉ូយ​គ្នា​ដាក់​រថយន្ត​ដើម្បី​បាន​ភាគរយ​នេះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ហៅ​ម៉ូយ​ដាក់​រថយន្ត​របស់​ជន​ដៃដល់​ចំនួន​៤​នាក់ ហើយ​ត្រូវ​បាន​ភាគរយ​ចំនួន​៤​ពាន់​រៀល ។ ប៉ុន្តែ​ជន​ដៃដល់​មិន​បាន​ឲ្យ​គ្រប់​ចំនួន​នោះ​ទេ គឺ​ឲ្យ​តែ​៣​ពាន់​រៀល​ប៉ុណ្ណោះ ហើយ​និយាយ​ឌឺ​ដាក់​ជន​រង​គ្រោះ​ថា «​ចង់ទៅ​ប្ដឹង​ឯណា​ប្ដឹង​ទៅ​អញ​មិន​ខ្លាច​ទេ ហើយ​ក៏​មិន​ឲ្យ​ដែរ​» ។ ដោយសារ​តែ​បែប​នេះ​ទើប​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យ​សម្ដី​កើតឡើង​រហូត​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជន​រង​គ្រោះ​បាន​ស្រៃ​ក និង​ជេរ​ម៉ែ​អ្នក​បើក​តាក់ស៊ី ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​បើ​រថយន្ត​តាក់ស៊ី​ខឹង​ច្រឡោត​ដាច់​ក្បាល​ដាច់​កន្ទុយ​ក៏​ទាញ​ពូថៅ​កាប់​ប្រហារ​ទៅ​ជន​រង​គ្រោះ​ប៉ង​សម្លាប់​តែ​ម្ដង ប៉ុន្តែ​ជន​រង​គ្រោះ​យកដៃ​រង និង​គេច ទើប​បណ្ដាល​ឲ្យ​ត្រូវ​ដៃ និង​ស្មា​រង​របួស​យ៉ាងដំណំ ។ បន្ទាប់​មក​ជន​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​ទៅ​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ដង្កោ ។ លុះ​កន្លះ​ខែ​ក្រោយមក គឺ​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ទើប​ជន​រង​គ្រោះ​ប្រទះ​ឃើញ​គូសត្រូវ​របស់​ខ្លួន កំពុង​បើកបរ​រថយន្ត​នៅ​ចំណុច​ស្ពានដែក​ចំការ​ដូង​ផ្លូវ​២១៧​កែង​នឹង​ផ្លូវ​៣៧១ ។

ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​សួរនាំ​ជន​បង្ក​រូប​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ទៅ​អ្នក​ហៅ​ម៉ូយ​រថយន្ត​ខាងលើ​នេះ​ពិតប្រាកដ​មែន ។ ដើម្បី​បញ្ចេញ​កំហឹង​ខណៈ​ដែល​ជន​រង​គ្រោះ​ខាងលើ​ស្រែក និង​ជេរ​ម៉ែ​ខ្លួន​កប់​ៗ​មាត់ ហើយ​មូលហេតុ​មួយ​នេះ​ខ្លួន​ខឹង​ខ្លាំង​ណាស់​អត់ទ្រាំ​មិន​បាន​ទេ ទើប​មក​កាប់​តែ​ម្ដង ។ បន្ទាប់​ពី​ការ​សាកសួរ​ភាគី​ទាំង​២​បាន​សុំ​សម្របសម្រួល​គ្នា រួច​បាន​សុខចិត្ត​បញ្ចប់រឿង​ត្រឹម​សំណង​១​លាន​រៀល​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ