ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​…​ក្រែង​មេឃុំ​ថា​មិន​ខុសច្បាប់​ទេ ម្តេច​ក៏​ដក​គ្រឿងចក្រ​វិញ​លឿន​ម្ល៉េះ​!!!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​​ដឹង​ថា លោក​ សំ នេត្រ មេឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​យក​គ្រឿងចក្រ​ផ្ទាល់ខ្លួនទៅ​កាយ​ស្ដា​ន​ដៃ​​ព្រែក ​នៅ​ជិត​តំបន់ហាមឃាត់នៃ​តំបន់​ទន្លេសាប…

ខេត្តបាត់ដំបង ៖ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឱ្យ​​ដឹង​ថា លោក​ សំ នេត្រ មេឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ បាន​យក​គ្រឿងចក្រ​ផ្ទាល់ខ្លួនទៅ​កាយ​ស្ដា​ន​ដៃ​​ព្រែក ​នៅ​ជិត​តំបន់ហាមឃាត់នៃ​តំបន់​ទន្លេសាប ក្រោម​លេស​ថា ប្រជាពលរដ្ឋ​បាន​ជួល​គ្រឿងចក្រ​របស់​លោកឱ្យ​​កាយ​ធ្វើ​កន្លែង​ស្ដុ​ក​ទឹក​ ដើម្បី​បូម​ដាក់​ស្រែ តែ​តាម​ពិត​ស៊ី​ឈ្នូ​ល​​​កាយ​​ដី​ធ្វើ​បែរ​ ដើម្បី​ស្ទាក់​យក​ត្រី​ក្នុង​រដូវ​ទឹក​ឡើង​ ។

ប្រភព​បានឱ្យ​​ដឹង​ថា គ្រឿងចក្រ​នោះ​​ត្រូវ​បានកូន​ប្រុស ​លោក​សំ នេត្រ មេឃុំ​កំពង់​ព្រៀង ដឹក​ចូល​ទៅ​
កាន់​តំបន់​​​នោះ នៅ​យប់​ថ្ងៃ​ទី​១២​ ធ្នូ ហើយ​បាន​ចាប់ផ្ដើម​​ដំណើរការ​កាយ​ដៃ​ព្រែក នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ធ្នូ
នៅ​ចំណុច​ខាងជើង​បឹង​​ចា​រេះ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ជិត​ដល់​តំបន់​២នៃ​តំបន់​ទន្លេសាប​ ។

បុរស​ម្នាក់​ឈ្មោះ​ អុ​ឹ​ម វ​ណ្ណះ អាយុ​៥០​ឆ្នាំ ដែល​កំពុង​ឈរ​ត្រូ​ត​ពិនិត្យ​កន្លែង​កាយ​ដី​បាន​និយាយ​ថា គ្រឿង​ចក្រ​​នេះ ​(​អេ​ស្កា​ទ័​រ​) ​ពិតជា​របស់​លោក​មេឃុំ​កំពង់​ព្រៀង​មែន តែ​លោក​រួម​ជាមួយ​ពលរដ្ឋ​ចំនួន​៧​គ្រួសារ​ទៀត​ បាន​ជួល​គាត់​ឱ្យ​ជួយ​កាយ​ដី​បាត​អូរ ​ធ្វើ​ជា​កន្លែង​ស្ដុក​ទឹក ​ដើម្បី​បូម​ដាក់​ស្រែ ​ដែល​ពេល​នេះ ​ស្រូវ​កំពុង​​ខ្វះ​​ទឹក​ ។

បុរស​រូប​នេះ​បាន​បញ្ជាក់​ថា គាត់​បាន​ជួល​គ្រឿងចក្រ​របស់​លោក​មេឃុំ​ឲ្យ​កាយ​ដី​នោះ​ចំនួន​១០​ម៉ោង ដោយ​ក្នុង​១​ម៉ោង ​តំលៃ​១៨​ម៉ឺន​រៀល ហើយ​ពលរដ្ឋ​ចំនួន​៨​គ្រួ​សារ​បាន​មូលមតិ​គ្នា​ ដើម្បី​រៃ​លុយ​ជួល​គ្រឿងចក្រ​នេះ​កាយ​ដី​​ ​។ គាត់​បាន​ប្រាប់​​​ថា ជាមួយនឹង​ការ​កាយ​​ធ្វើ​ប្រព័ន្ធ​មេ​ស្ដុក​ទឹក​ សម្រាប់​ដាក់​ក្បាល​បូម ក៏​ត្រូវ​កាយ​​ប្រព័ន្ធ​ប្រឡាយ​តូច​​ប៉ុន​ដៃ​​អេ​ស្ដា​វ៉ា​ទ័​រ ដើម្បី​បញ្ជូន​ទឹក​បញ្ចូល​ស្រែ​ដែរ ហើយ​ការ​ធ្វើ​នេះ​ ក៏​មាន​ការ​អនុ​ញ្ញាត​ពី​លោក​មេ​ភូមិ​ និង​មេឃុំ​ដែរ​ ។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ដែល​ស្ថាប័ន​ជំនាញ​ហាម​មិន​ឲ្យ​ជីក​កកាយ​ដី​ធ្វើ​ស្រះ ​ឬ​ធ្វើ​បែរ​​នៅ​តំបន់​នោះ លោក​សំ នេត្រ មេឃុំ​កំពុង​ព្រៀង និង​ជា​ម្ចាស់​គ្រឿងចក្រ​ផង បាន​បញ្ជាក់​ប្រាប់​ដូច្នេះ​ថា  «​នៅ​ទីនោះ​ជា​តំបន​​១ មិន​មានច្បាប់​ហាមឃាត់​ទេ អាច​ជីក​កកាយ​បាន​» ​។ លោក​មេឃុំ​រូ​ប​​នេះ​ បាន​និយាយ​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​មក​សុំ​ការ​អនុញ្ញាត​​ពី​លោក​មែន ដើម្បី​ជីក​ស្ដា​ដី​អូរ​នោះ ​ធ្វើ​ជា​កន្លែង​ស្ដុក​ទឹក​បូម​បញ្ចូល​ស្រែ ​។ ពលរដ្ឋ​បាន​សុំ​កាយ​ប្រឡាយ​ត្រឹម​​ទំហំ​ក្បាល​១,៥​ម៉ែត្រ និង​ជម្រៅ​ត្រិ​ម​១​ម៉ែត្រ​ប៉ុណ្ណោះ តែ​ពួក​គាត់​មិន​បាន​សុំ​ជីក​ទំហំ​ធំ​ដើម្បី​ស្ទាក់​យក​ត្រី​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។

ប៉ុន្តែ​ផ្ទុយ​ពី​ការ​បំភ្លឺ​របស់​លោក​មេឃុំ និង​ឈ្មោះ​អុ​ឹ​ម វ​ណ្ណះ ដែល​កំពុង​ឈរ​មើល​គ្រឿងចក្រ ​។ ប្រជាពលរដ្ឋ​ម្នាក់​ ដែល​ធ្វើស្រែ​នៅ​ក្បែរ​ទីតាំង​កាយ​ដី​នោះ​ដែរ សុំ​មិន​ប្រាប់​ឈ្មោះគាត់ ​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី១​៤ ​ធ្នូ ​នេះ​​​ថា មិន​មាន​ពលរដ្ឋ​រៃ​​លុយ​គ្នា​​ចូលរួម​ជួល​គ្រឿងចក្រ​លោក​មេឃុំ​យក​ទៅ​កាយ​ព្រែក ដើម្បី​ស្ដុក​ទឹក​ធ្វើ​ស្រែ​នោះ​ទេ គឺ​ឈ្មោះ​អុ​ឹ​ម វ​ណ្ណះ ដែល​កំពុង​ត្រូ​ត​ពិនិត្យ​ទីតាំង​នោះ​ហើយ ជា​អ្នក​ជួល​ឲ្យ​កាយ​ដើម្បី​ចាំ​ស្ទាក់​យក​ត្រី​ក្នុង​រដូវវស្សា​ ។

បើ​តាម​ការ​ពិនិត្យ​ទីតាំង​នោះ​ជាក់ស្ដែង ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ធ្នូ​ នេះ គេ​ឃើញ​គ្រឿងចក្រ​នោះ​ បាន​កាយ​ស្ដា​ដៃ​ព្រែក​មាន​ទទឹង​ប្រហែល​៧​ម៉ែត្រ បណ្ដោយ​ប្រហែល​៥០​ម៉ែត្រ និង​មាន​ជម្រៅ​ប្រហែល​ជាង​២​ម៉ែត្រ​។ ពោល ​គឺ​មិនមែន​មាន​ទំហំ​ក្បាល​១,៥​ម៉ែត្រ ជម្រៅ​១​ម៉ែត្រ​ដូច​ការ​អះអាង​របស់​លោក​មេឃុំ​កំពង់​ព្រៀង​ឡើយ​។

ទោះ​យ៉ាងណា បើ​តាម​ព័ត៌មាន​ចុង​ក្រោយ​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ធ្វើស្រែ​ក្បែរ​តំបន់​នោះ បាន​ផ្ដល់​ដំណឹង​មក​ថា ក្រោយ​ពី​មាន​អ្នក​សារព័ត៌មាន​ចុះ​ទៅ​សាកសួរ និង​បាន​ចេញ​ផុត​ពី​ទីនោះ​បន្តិច ស្រាប់តែ​គេ​ឃើញ​មានការ​បញ្ជា​ឲ្យ​ដក​គ្រឿងចក្រ​ចេញពី​ទីនោះ​ភ្លាម​ៗ​ដែរ ខណ​:​មិន​ទាន់​កាយ​ដី​រួចរាល់​ផង ដែល​ទំនង​ការ​ប្រើប្រាស​គ្រឿងចក្រ​កាយ​ស្ដា​ព្រែក​នោះ ជា​ការ​បំពាន​ច្បាប់​មែនហើយ​បានជា​ដកថយ​ទាំង​មិន​ទាន់​រួចរាល់ និង​យ៉ាង​ប្រ​ញាប់​ប្រញាល​់​បែប​​នេះ ​៕

 

អត្ថបទសរសេរ ដោយ